ចំណីអាហារ ៥ មុខជួយបង្កើនភាពឆ្លាតវៃដល់កុមារបានយ៉ាងល្អ
- 2018-02-14 02:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណីអាហារ ៥ មុខជួយបង្កើនភាពឆ្លាតវៃដល់កុមារបានយ៉ាងល្អ
ចង់ឲ្យកូនៗលូតលាស់ប្រកបដោយសុខភាពល្អ និងរឹងមាំ ឪពុកម្ដាយគ្រប់រូប តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែក្រៅពីការវិវត្តផ្នែករាងកាយ អ្នកក៏ត្រូវចាប់អារម្មណ៍លើការវិវត្តរបស់ខួរក្បាលផងដែរ។ ហេតុដូច្នេះហើយ ដើម្បីជាចំណេះដឹងបន្ថែម ខាងក្រោមនេះជាចំណីអាហារ ៥ មុខ ដែលមានប្រយោជន៍ក្នុងការបង្កើនភាពឆ្លាតវៃដល់កុមារដែលអ្នកមិនគួរមើលរំលង៖
១.ផ្លែប៊ឺរី
មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ ផ្លែប៊ឺរីសម្បូរទៅដោយជីវជាតិ ជួយបំប៉នខួរក្បាលក្មេងបានយ៉ាងល្អ។ គ្រាប់របស់វាមានផ្ទុកខ្លាញ់ Omega-3 ដែលជាសារធាតុចាំបាច់សម្រាប់ការលូតលាស់របស់ខួរក្បាល។ ទាំងផ្លែប៊ឺរីពណ៌ខៀវ និងក្រហម សុទ្ធតែផ្ទុកសមាសធាតុល្អៗ អាចបង្កើនការចងចាំរបស់កុមារឲ្យរឹតតែប្រសើរ។
**២.ផ្លែប៉ោម**
ក្រៅពីល្អចំពោះសុខភាពទូទៅ ផ្លែប៉ោមក៏អាចជួយការពារកូនរបស់អ្នក ប្រឆាំងជាមួយសារធាតុគីមីដែលព្យាយាមបំផ្លាញកោសិកាខួរក្បាលរបស់ពួកគេជារៀងរាល់ថ្ងៃ។ ដូច្នេះ ដាច់ខាតអ្នកត្រូវតែបញ្ចូលផ្លែឈើមួយមុខនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។
៣.ស៊ុត
អាហារមួយមុខទៀត ដែលអ្នកមិនចាំបាច់ចំណាយកម្លាំង បង្ខំឲ្យពួកគេញ៉ាំ គឺស៊ុតនេះឯង ព្រោះក្មេងៗភាគច្រើនចូលចិត្តញ៉ាំវាស្រាប់។ តាមការស្រាវជ្រាវបានបង្ហាញថា ស៊ុតមានផ្ទុកអាស៊ីដ Omega-3 ជួយការពារខួរក្បាល ព្រមទាំងផ្ដល់នូវវីតាមីន E សម្រាប់ប្រឆាំងជាមួយអាការៈមួម៉ៅ ធុញថប់បានយ៉ាងមានប្រសិទ្ធភាព។
៤.ម្ទេសម៉ត់
វាជារឿងពិបាកបន្តិចសម្រាប់ក្មេងទូទៅ ប៉ុន្តែបើកូនរបស់អ្នកចូលចិត្តញ៉ាំអាហារហឹរស្រាប់ ពិតជាល្អខ្លាំងណាស់។ ម្ទេសមានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើន ហើយរឿងដ៏អស្ចារ្យមួយទៀត គឺវាជួយឲ្យអារម្មណ៍របស់កុមារប្រែជាល្អ ស្រស់ថ្លា បន្ទាប់ពីពួកគេហត់នឿយ ធុញថប់ ពីរការរៀនសូត្រពេញមួយថ្ងៃ។
៥.សូកូឡាខ្មៅ
សូកូឡាខ្មៅជួយសម្រួលដល់ចរន្តឈាមនៅក្នុងខួរក្បាល និងសម្បូរជីវជាតិល្អៗ ជំនួយដល់សមត្ថភាពយល់ដឹងរបស់កុមារ។ ក្មេងៗប្រហែលជាចូលចិត្តប្រភេទសូកូឡាទឹកដោះគោ ជាងសូកូឡាខ្មៅ ព្រោះវាមានរសជាតិរាងល្វីងបន្តិច។ ប្រសិនអ្នកចង់ទិញឲ្យកូនញ៉ាំ អ្នកគួរជ្រើសរើសប្រភេទដែលមានកម្រិតជាតិស្ករទាប ទើបជាការប្រសើរ៕
ចុចអាន៖មិនចង់ឲ្យកូនល្ងង់ និងរីកចម្រើនយឺត កុំឲ្យពួកគេញ៉ាំអាហារអស់នេះ ញឹកឲ្យសោះ