បើ​ទំនាក់ទំនង​អ្នក​ជិត​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ កុំ​ភ្លេច​ធ្វើ​រឿង ៦ យ៉ាង​នេះ

  • 2018-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ស្នេហា​ដើរ​ដល់​ផ្លូវ​បំបែក​ឡើយ តែ​បើ​គ្មាន​ជម្រើស​ទៀត​គឺ​មាន​តែ​បណ្ដោយ​ទៅ​តាម​នោះ​ចុះ។ ដូចនេះ​បើ​ទំនាក់ទំនង​អ្នក​ជិត​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ កុំ​ភ្លេច​ធ្វើ​រឿង ៦ យ៉ាង​នេះ៖

១.យំ

រឿង​បែប​នេះ​ពិតជា​ឈឺចាប់​ណាស់ ដូចនេះ​មានតែ​ការ​យំ​ប៉ុណ្ណោះ​ជួយ​សម្រួល​អារម្មណ៍​លំបាក​​បាន​មួយ​គ្រា ហើយ​ការ​យំ​មិន​អាច​វាយ​តម្លៃ​ថា​ជា​មនុស្ស​ទន់​ជ្រាយ​បាន​ទេ។ យំ​ចេញ​មក ដើម្បី​ឲ្យ​ការ​ឈឺចាប់​ហូរ​ចុះ​តាម​ទៅ​ភ្នែក​ទៅ។

២.ចំណាយ​ពេល​ធ្វើ​រឿង​ដែល​សប្បាយ

សូម​សាកល្បង​ធ្វើ​រឿង​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដើម្បី​ឲ្យ​ចិត្ត​បាន​ធូរស្រាល។ អ្នក​អាច​សាកល្បង​ដើរ​លេង​ៗ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ ឬ​ទៅ​កន្លែង​កម្សាន្ត​ណា​ស្រស់​ស្អាត​មិន​ហ៊ាន​ទៅ​ពី​មុន ឬ​ចុះ​ទៅ​តាម​សហគមន៍​ដែល​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ខាងក្រៅ។

៣.សរសេរ​កំណត់ហេតុ​នៃ​ការ​បែក​គ្នា

ទោះ​ជា​ឈឺចាប់​ពេល​រំលឹក តែ​អ្នក​គួរតែ​ធ្វើ ដើម្បី​ដាស់​តឿន​អារម្មណ៍ និង​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ​ដែល​នាំឲ្យ​អ្នក​ទាំងពីរ​មិន​ចុះ​សម្រេចចិត្ត​ចេក​ផ្លូវ​គ្នា។ កំណត់ហេតុ ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​ចាប់ផ្ដើម​មាន​ស្នេហា​លើក​ក្រោយ ដោយ​មិន​ធ្វើឲ្យ​មាន​កំហុស​ច្រំដែល។

៤.ចំណាយ​ពេលវេលា​ជាមួយ​មិត្តភ័ក្ដិ​ល្អ

ការ​បែកបាក់​គឺជា​រឿង​ដ៏​សែន​ពិបាក ប៉ុន្តែ​មិន​អាច​ឃាត់ឃាំង​បាន​ឡើយ ដូចនេះ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​បំផុត​របស់​អ្នក ដើម្បី​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល។ ស្វែងរក​ការ​គាំទ្រ​ផ្នែក​ស្មារតី​ជាមួយ​នរណា​ម្នាក់​នៅ​ក្នុង​រង្វង់​មនុស្ស​ជិតស្និទ្ធ។ មិត្តភ័ក្ដិ​គេ​ប្រាកដជា​យល់ និង​ជួយ​លួងលោម​អ្នក។

៥.បង្កើន​ការ​ស្រលាញ់​ដល់​ខ្លួនឯង

ឈឺចាប់​ប៉ុណ្ណា​ក៏​ដោយ កុំ​ភ្លេច​ត្រូវ​ស្រលាញ់​ខ្លួនឯង​ដោយ​មិន​អាច​ឲ្យ​មាន​ការ​ប៉ះទង្គិច​ណា​មួយ​មក​លើ​បេះដូង​ទៀត​ឡើយ។ ធ្វើ​ខ្លួន​ឲ្យ​ស្រស់​ស្រាយ ហើយ​បំពេញ​បំណង​ខ្លួនឯង​នូវ​រឿង​ដែល​ស្រលាញ់ ហើយ​អតីត​សង្សារ​ហាមឃាត់​កន្លង​មក។

៦.ធ្វើ​របាយការណ៍​សង្ខេប​នៃ​ទំនាក់ទំនង​របស់​អ្នក

កុំ​ខ្លាច​នឹង​ការ​ឈឺ អ្នក​គួរតែ​ធ្វើ​របាយការណ៍​មួយ​ដែល​មាន​សរសេរ​ដំណើរ​រឿង​តាំងពី​ពេល​ចាប់ផ្ដើម​ស្រលាញ់​គ្នា​ដំបូង រហូត​ឈាន​ដល់​ការ​បែកបាក់​ដោយ​បញ្ចូល​ទាំង​ភាព​ផ្អែមល្ហែម និង​ជូរចត់​មក​ជាមួយ៕

ចុចអាន៖គេ​កំពុង​ប្រើប្រាស់​មនោសញ្ចេតនា​អ្នក​ហើយ បើ ៦សញ្ញា​​​កើត​ឡើង

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម