ធ្លាក់​ខ្យល់​ប៉ើយៗ ស្បែក​ស្ងួត​បែក​ស្រកា​ លែង​ជា​បញ្ហា ស្រីស្អាតម្នាក់លួចបង្ហើបតិចនិកពិសេស

  • 2018-02-13 07:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុ​កំពុង​តែ​ប្រែ​ប្រួល ជួន​ត្រជាក់ ជួន​ក្តៅ និយាយ​ពី​ស្បែក​វិញ​ឡើង​ស្រអាប់ ហើយ​បែក​ស្រកា តែ​ថ្ងៃ​នេះ Sabay នឹង​នាំ​​​ស្រី​ស្អាត​ម្នាក់​ មកប្រាប់​តិចនិក​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជួប​បញ្ហា​ទាំង​នេះ ។

តាម​រយៈ​វីដេអូ​ នាង​បាន​បង្ហាញ​​ពី​គន្លឹះ​ ៥យ៉ាងជួយ​ឲ្យ​ស្បែក​ស្អាត​ ចៀសវាង​ពី​បញ្ហា​ខាងលើ៖

១​. មិនគួរងូត​ទឹកក្តៅ​ខ្លាំង​ពេក៖ ព្រោះ​អាច​ស្រូប​ជាតិ​ខ្លាញ់​ធម្មជាតិចេញ​ពី​ស្បែក​ ហើយ​វានឹង​ឆាប់ស្ងួត ២. ប្រើ​សាប៊ូ​ដុសខ្លួនទឹក៖ នាង​យក​សាប៊ូ​ប្រភេទ​ទឹកមក​ដុស​ខ្លួន វាមា​នក្លិន​ក្រអូប​ប្រហើរដូចទឹកអប់ ធ្វើ​ឲ្យ​ស្បែក​ទន់រលោង​ ពេញ​មួយ​ថ្ងៃ​ ៣. ឡេ​លាប​ស្បែក​៖ នាង​ជ្រើស​យក​ Vaseline ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង ស ភ្លឺថ្លា ក្នុងរយៈ​ពេល២សប្តាហ៍ ៤. លាង​សម្អាត​មុខ​ជា​ប្រចាំ៖ នាង​ជ្រើស​រើស​យក​សាប៊ូលាងមុខ ផនស៍ ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ អ៊ុនៗ ដើម្បីសម្អាត​មុន​ ជួយ​កាត់បន្ថយ​ភាព​អុជខ្មៅ​ ៥. លាបមុខបន្ថែមសំណើម៖ ក្រោយ​លាងសម្អាតរួច នាង​បន្ត​ផ្តល់សំណើម​ជាមួយ​នឹង​ក្រែម​លាបមុខ ផនស៍

កុំ​ឲ្យ​ខាត​ពេល​យូរ​ ទស្សនា​វីដេអូ ស្រី​ស្អាត​ប្រាប់​តិចនិកជួយ​ឲ្យ​ស្អាត​ ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម