រូបរាង «ធាត់» មិន​អាច​រារាំង​ភាព​ស្រស់​ស្អាត និង​ល្បីល្បាញរបស់​តារា​ស្រី ៥ រូប​នេះ​ឡើយ

  • 2018-02-13 03:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​ពិតជា​ខ្លាច​ភាព «ធាត់» ខ្លាំង​ណាស់ ព្រោះ​វា​ធ្វើឲ្យ​រូប​សម្រស់​ស្រកស្រុត​ទៅ​តាម​នោះ​ដែរ។ តែ​សម្រាប់​តារា​ស្រី​ជួរ​មុខ​របស់​ហូលីវូដ​មួយ​ចំនួន​នេះ​វិញ រូបរាង​ធាត់​មិន​អាច​រារាំង​ការ​លេង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​របស់​ពួកគេ​បាន​ឡើយ។ ថ្ងៃនេះ កញ្ញា សូម​ណែនាំ​តារា​ស្រី​ល្បី​ៗ ៥ រូប​ដែល​មាន​សាច់​ទ្រលុកទ្រលន់ តែ​អាច​ស្លៀក​ពាក់​ស្អាត​បាន​គ្រប់​ម៉ូដ៖

១.Beyoncé

តារា​ស្រី​វ័យ ៣៦ ឆ្នាំ​រូប​នេះ​មាន​កូន​ដល់​ទៅ ៣ នាក់ ហើយ​រូបរាង​នាង​មិនមែន​ស្រឡូន​ឡើយ តែ Beyoncé នៅ​តែ​ពូកែ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់ ក៏​ដូច​ជា style តុបតែង​មុខ ដែល​ធ្វើឲ្យ​នាង​មើល​ទៅ​ស្រស់​ស្អាត​គ្រប់​ម៉ូដ។

២.Ariel Winter

មិន​ថា​ពេល​ធម្មតា ឬ​ចូល​រួម​កម្មវិធី​កម្រាល​ព្រំ​ក្រហម​ឡើយ Ariel តែងតែ​ឆក់​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រមាញ់​រូប។ ព្រោះ​សម្លៀកបំពាក់​បែប​ណា​ក៏​សក្ដិសម​ជាមួយ​រូបរាង​ទ្រលុកទ្រលន់​នាង​ដែរ។

៣.Adele

បើ​ទោះ​ជា​ម្ចាស់​បទ "Hello” មាន​រូបរាង​ធាត់​ក៏​ពិត​មែន តែ​នាង​មាន​ស្ទីល​ស្លៀកពាក់​បែប​រមទម មើល​ទៅ​ពេញ​ភ្នែក​អ្នក​គាំទ្រ​គ្រប់​ពេល។

៤.Meghan Trainor

ចំណែក​ម្ចាស់​បទ "All About That Bass” មាន​រូបរាង​ធាត់ តែ​បង្កប់​ដោយ​ភាព​សិចស៊ី ពោល​គឺ​នាង​អាច​ស្លៀក​សម្លៀកបំពាក់​បាន​គ្រប់​ម៉ូដ ហើយ​ស្រស់​ស្អាត​ថែម​ទៀត​ផង។

៥.Chloe Moretz

មិត្ត​ស្រី​របស់​កូន​ប្រុស​ច្បង Beckham ធ្វើឲ្យ​អ្នក​ដទៃ​ច្រណែន​នឹង​រូបរាង​របស់​នាង បើ​ទោះ​មិន​ស្វែល​ក៏​ពិត​មែន តែ​នៅ​អាច​ទាក់ចិត្ត Brooklyn មិន​ឲ្យ​ទៅ​ណា​ឆ្ងាយ​បាន៕

ចុចអាន៖ហេតុ​អ្វី​បាន​កំពូល​តារា​សម្ដែង​ទិន ហ្វី​មិន​អាច​ឈាន​ជើង​ចូល​ហូលីវូដ​បាន?

ប្រភព៖ bkk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម