ស្ត្រី​ខ្មែរ​ធ្វើ​របប​អភិរក្ស​ចម្លាក់​ប្រាក់​​ ដល់​ថ្នាក់​ធ្លាក់​ខ្លួន​ឈឺ​ផង ដាក់​បញ្ចាំ​ប្លង់​នៅ​ធនាគារ​ផង ពេល​នេះ​...

  • 2018-02-13 01:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ស្រី ដេន ម៉ាស់ អាយុ​៥៦​ឆ្នាំ ប្រធាន​សមាគម​សិប្បកម្ម​ចម្លាក់​ប្រាក់ ឃុំ​កំពង់​ហ្លួង​និង​ឃុំ​កោះ​ចិន កំពុង​បង្ហាញ​សន្លឹក​ស្ពាន់ ដែល​ជា​វត្ថុ​ធាតុ​ដើម​នៃ​ការ​ធ្វើ​ចម្លាក់​ស្ពាន់​។ អ្នក​ស្រី​ចាប់​ផ្ដើម​រក​ស៊ី​ទិញ​ស្ពាន់ ទិញ​ប្រាក់ ធ្វើ​ចម្លាក់​ខ្មែរ នៅ​ឆ្នាំ​១៩៨១ ដោយ​បន្ត​ការងារ​ពី​ម្ដាយ​។

អ្នក​ស្រី​ផ្ដើម​ពី​មុខរបរ​តូចតាច នៅ​អំឡុង​ទសវត្ស​ ៨០ មាន​ជាង​ផ្នែក​លាង​ត្រឹមតែ​ ២៣​នាក់ និង​ជាង​ជំនាញ​ ១៨​នាក់ រហូត​ក្លាយ​ជា​មុខរបរ​ចម្លាក់​ធំ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ឥឡូវ​នេះ ចម្លាក់​ប្រាក់​ខ្មែរ​មិនមែន​លក់​តែ​នៅ​ផ្ទះ​ប៉ុណ្ណោះ​ទេ​ បាន​នាំ​យក​ទៅ​បង្ហាញ​នៅ​តាម​ពិព័រណ៍​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ប្រទេស​ដែល​ទទួល​ស្គាល់​ចម្លាក់​ប្រាក់​កំពុង​ហ្លួង និង​កំពុង​ចិន​ខ្លាំង​នោះ គឺ​ប្រទេស​ថៃ ឡាវ និង​ចិន​។

ការណ៍​ដែល​ធ្វើ​ឲ្យ​មុខរបរ​នេះ​កាន់តែ​រីក​ធំធាត់ និង​មាន​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​អ្នកស្រី ដេន ម៉ាស់ បាន​ប្រកាន់​គោល​ការ​ស្មោះត្រង់ និង ផលិត​ផល​មាន​គុណភាព។ «រកស៊ី​ស្មោះត្រង់ មិន​មាន​ក៏​ហី​ចុះ តែ​រស់​បាន​យូរ»។

បើ​ទោះ​បី​អាជីវកម្ម​ធ្វើ​ចម្លាក់​ខ្មែរ​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ឃុំ​កំពង់​ហ្លួង និង​ក្រៅ​ប្រទេស​ក្ដី ក៏​ប៉ុន្ដែ អ្នក​ស្រី​ ដេន ម៉ាស់ បាន​បង្ហើប​អំពី​ការ​លំបាក រហូត​ដល់​ចង់​បោះបង់​មុខរបរ​នេះ​ម្ដង​នៅ​អំឡុង​ឆ្នាំ ១៩៩៧។ «មាន​ពេល​មួយ​គិត​ពេក​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ លក់​របស់​របរ​អស់​ពី​ខ្លួន​រលីង (ជំងឺ​រលាក​ស្រោម​ខួ)។ ដាក់​ប្លង់​ធនាគារ ៥ពាន់​ដុល្លារ ចាប់​ផ្ដើម​ឡើង​វិញ និង​​ជាង​ខ្លះ​ស្ម័គ្រ​ធ្វើ​ជាមួយ​នៅ​ផ្ទះ។ ជំងឺ​រលាក​ស្រោម​ខួ​ក្បាល សន្លប់​១ថ្ងៃ​ពីរ​ដង លក់​ព្យាបាល​ជំងឺ​អស់​រលីង​គ្មាន​ម៉ាហ៊ុន ម៉ាលី​ តែ​មាន​ម្ដាយ​មីង​ឲ្យ​មាស​១ជី ទិញ​ស្ពាន់​បាន​ ១០គីឡូ ហើយ​ចេះ​តែ​ឡើង​ៗ​រហូត​ឡើង​មក​វិញ»។

មុខរបរ​ដែល​មាន​ភាព​រឹងមាំ​ឡើង​វិញ ព្រោះ​តែ​បាន​កម្លាំង​ចិត្ត​ពី​ជាង​ ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ជាមួយ រួមផ្សំ​នឹង​ម្ដាយ​មីង​ និង ការ​ស្រលាញ់​មុខរបរ​តាំង​ពី​តូច មិន​ចង់​ឲ្យ​​របរ​ដូនតា​បាត់​បង់ អ្នកស្រី​ ដេន ម៉ាស់ បាន​កសាង​មុខរបរ​នេះ​ កាន់តែ​រីក​ធំធាត់​មក​ដល់​សព្វថ្ងៃ៕

ទស្សនាវិដេអូ៖

ប្រភព៖ Sabay News

ដកស្រង់អត្ថបទ៖ កញ្ញា

អត្ថបទពេញនិយម