ការ​យល់សប្ដិ ៦ យ៉ាង​អាច​បញ្ជាក់​អំពី​សុខភាព​របស់​អ្នក​បាន

  • 2018-02-12 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ចង់​ដឹង​ពី​ស្ថានភាព​របស់​សុខភាព​អ្នក​មាន​សភាព​យ៉ាង​ណា អាច​សង្កេត​មើល​ការ​យល់សប្ដិ​ខ្លួន​ឯង​សិន នោះ​អ្នក​នឹង​ដឹង។ ចង់​ដឹង​តាមដាន​រឿង ៦ យ៉ាង​នេះ​ជាមួយ កញ្ញា ដូច​ខាងក្រោម៖

ការ​បកស្រាយ​ពី​ការ​យល់សប្ដិ​តាមវិធី TCM (ឱសថ​បុរាណ​ចិន (TCM ចិន​សាមញ្ញ៖ ចិន中醫; pinyin: Zhōngyī) គឺជា​រចនាប័ទ្ម​ឱសថ​បុរាណ​បាន​កសាង​នៅ​លើ​គ្រឹះ​នៃ​ការ​អនុវត្ត​វេជ្ជសាស្ត្រ​ជាង ២ ៥០០ ឆ្នាំ​នៃ​ប្រទេស​ចិន​ដែល​រួម​មាន​ទម្រង់​ផ្សេង​ៗ​គ្នា​នៃ​ឱសថ រុក្ខជាតិ ចាក់​ម្ជុល​វិទ្យាសាស្ត្រ ម៉ាស្សា (tui na) ការ​ហាត់ប្រាណ (qigong) និង​របប​អាហារ ...)

ជា​ទូទៅ​ភាព​លំបាក​ក្នុង​ការ​ដេក​លក់​ច្រើន​តែ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្ថានភាព​ដែល​ធាតុ​បង្ក​កម្ដៅ​បង្កើត​ឡើង និង​រំខាន​ដល់​តុល្យភាព​នៅ​ក្នុង​ថ្លើម ឬ​ក្រពេញ​ពោះវៀន។ ការ​ភ្ញាក់​ពី​គេង​យ៉ាង​ស្រួល ហើយ​ពិបាក​ក្នុង​បិទ​ភ្នែក​គេង​ទៅ​វិញ គឺ​ជា​សញ្ញា​នៃ​កង្វះ ឬ​លើស​អ្វី​មួយ​ក្នុង​សរីរាង្គ។ សុបិន​រំខាន​ការ​ដេក​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​អតុល្យភាព​នៅ​ក្នុង​លំពែង ឬ​សរសៃ​ឈាម​បេះដូង និង Qi (ជីវិត​ថាមពល ឬ​កម្លាំង​ជីវិត ដែល​ហូរ​ក្នុង​ខ្លួន។ ក្នុង​ទ្រឹស្ដី TCM Qi គឺជា​សារធាតុ​សំខាន់​ដែល​បង្កើត​ជា​រូបកាយ​មនុស្ស។ វា​ក៏​សំដៅ​ទៅ​លើ​មុខងារ​សរីរៈ​នៃ​សរីរាង្គ និង​សរសៃប្រសាទ) ។

ដូចនេះ​ចូរ​សង្កេត​មើល​ទម្លាប់​ដេក​របស់​អ្នក និង​ស្វែងរក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​បញ្ហា​នៃ​ការ​គេង​មិន​លក់​របស់​អ្នក​នៅ​តែ​បន្ត​អស់​រយៈ​ពេល​ជាង​ពីរ​សប្ដាហ៍។

អ្វី​ដែល​ក្ដី​សុបិន​ប្រាប់​អ្នក​អំពី​សុខភាព?

-យល់សប្ដិ​ខឹង - Qiហួស​ចំណុះ​ក្នុង​ថ្លើម។

-យល់សប្ដិ​ព្រៃ​ឈើ​នៅ​លើ​ភ្នំ - កង្វះ Qi នៅ​ក្នុង​ថ្លើម។

-យល់សប្ដិ​មាន​អាហារ - កង្វះ Qi នៅ​ក្នុង​ក្រពះ។

-យល់សប្ដិ​បើក​ទ្វារ - កង្វះ Qi នៅ​ក្នុង​ពោះវៀនធំ។

-យល់សប្ដិ​យំ​បារម្ភ​ព្រួយ ឬ​ភ័យខ្លាច- Qi លើស​ក្នុង​សួត។

-យល់សប្ដិ​ត្រូវ​បាន​ជ្រមុជ​នៅ​ក្នុង​ទឹក - កង្វះ Qi នៅ​ក្នុង​តម្រង​នោម។

ក្ដី​សុបិន​ជា​ទូទៅ​កើត​ឡើង​ដោយសារ​តែ​កត្តា​មួយ​ចំនួន​ដូចជា កង្វះ​សារជាតិ​បំប៉ន មាន​ជាតិពុល ឈាម​ក្ដៅ ជំងឺ​ភ្នែក ការ​ស្ត្រេស ឬ​ទម្លាប់​នៃ​ការ​ញ៉ាំ​មិន​ត្រឹមត្រូវ៕

ចុចអាន៖ឧស្សាហ៍​ក្រោក​យឺត​ហើយ​ចង់​​​តែ​គេង​ត មិន​មែន​ខ្ជិល​ទេ​ តែ​អាច​ជា​​ជំងឺ​ផ្លូវ​ចិត្ត

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម