តិចនិកទាំង ៥ជួយអ្នកឲមានគំនិតច្នៃប្រឌិតកាន់តែខ្លាំង​ជាងមុន

  • 2018-02-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខួរ​ក្បាល​របស់​មនុស្ស​ប្រៀប​បី​ដូច​ជា​កាំបិត ​កាន់​តែ​សំលៀង​គឺ​កាន់​តែ​មុត។ ​បើ​សិន​ជា​អ្នក​ដឹង​ពី​វិធី​សាស្ត្រ​ដើម្បី​ហ្វឹក​ហាត់​ខ្លួន​ឯង​បន្ថែម ​នោះ​គំនិត​ច្នៃ​ប្រឌិតព្រម​ទាំង​សមត្ថភាព​នៃ​ការ​បង្កើត​ថ្មី​របស់​អ្នក​នឹង​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ដង​ទ្វេ​ដង។

១. បណ្តុះ​ខ្លួន​ឯង​ឲ​មាន​ថាម​ពល​ពី​ខាង​ក្នុង​ជា​មុន​សិន

ទទួល​ស្គាល់​ថា​យើង​មិន​អាច​យក​បាន​របស់​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​ទាំង​អស់​ទេ ​ប៉ុន្តែ​ក៏​មិន​មែន​ឲ​អ្នក​ញបៗ​ទៅ​តាម​វាសនា​រហូត​ដែរ។ ​ដើម្បី​បង្កើត​ថាមពល​ពី​ខាង​ក្នុង​ឲ​ខ្លួន​ឯង ​អ្នក​ត្រូវ​ចេះ​កំណត់​គោល​ដៅ​ណា​មួយ​ដែល​អ្នក​ចង់​បាន​បំផុត​ជា​មុន​សិន ​ពេល​នោះ​គំនិត​រិះ​រក​ផ្លូវ​ដើរ​នឹង​ហាក់់​ដូច​ដុះ​ពន្លក​មក​បន្តិច​ម្តង​ៗ​មិន​ខាន។ គំនិត​បូក​ផ្សំ​ជាមួយ​កម្លាំង​ចិត្ត ​ធ្វើ​ឲ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ពូកែ​ច្នៃ​ប្រឌិត​បាន។

រូបតំណាង

**២. កត់​ត្រា**

គ្រាន់​តែ​កត់​ត្រា​សោះ ​ហេតុ​អ្វី​អាច​ឲ​យើង​យើង​ក្លាយ​ជា​មនុស្ស​ពូកែ​ច្នៃ​ប្រឌិត​បាន? ​បើ​សិន​ជា​មិន​ជឿ អ្នក​អាច​សាក​ល្បង​ផ្ទាល់​ដោយ​ខ្លួន​ឯង​បាន ​ទាញ​ក្រដាស​មក​កត់​ត្រា​ពី​ហេតុ​ភេទ​ណា​មួយ​ដែល​អ្នក​បាន​ជួប​នៅ​ថ្ងៃ​នេះ ​វា​អាច​ជា​រឿង​សប្បាយ​ចិត្ត ​ឬ​រឿង​កើត​ទុក្ខ​ក៏​បាន។ ​បន្ទាប់​មក​សាក​គិត​លេង​ៗ​និង​វិភាគ​ពី​ដើម​ចម​នៃ​រឿង​ហេតុ​ទាំង​អស់​នោះ​​មើល៍ ​ថា​វា​កើត​ឡើង​ដោយ​សារ​អ្វី ​ហើយ​ហេតុ​អ្វី​ក៏​មនុស្ស​គ្រប់​គ្នា​យល់​ស្រប​ឬ​បដិសេធ​ជាមួយ​រឿង​នោះ។

៣. ជ្រើស​រើស​យក​ការ​ធ្វើ​ដំណើរ​កម្សាន្ត

ខួរ​ក្បាល​របស់​មនុស្ស​ពិត​ជា​អស្ចារ្យ​ណាស់ ​វា​ឆាប់​ចាប់​បាន​អ្វី​ដែល​ថ្មី​បាន​លឿន​បំផុត។ ​ដូច្នេះ​ចូរ​រៀន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ថ្មី​ហើយ​ប្លែក ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗដែល​អ្នក​មិន​ធ្លាប់​ជួប។

៤. ព្យាយាម​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត

មិន​មែន​អ្នក​នៅ​ជិត​គេ​ដើម្បី​​ចង់​ទាម​ទារ​ផល​ប្រយោជន៍​ពី​គេ​ទេ ​តែ​ដោយ​ហេតុ​ថា​គេ​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ច្រើន​ដូច​នេះ​គេ​អាច​នឹង​មាន​វិធី​ពិសេស​ដែល​អាច​ពន្យល់ ​និង​ជម្រុញ​អ្នក​បន្ថែម។ ចង់​ក្លាយ​ជា​ខ្លា​ខ្លាំង​ត្រូវ​នៅ​ក្នុង​ចំណោម​ខ្លា​ខ្លាំង​ឲ​បាន​ច្រើន។

៥. កុំ​ស្មុគ​ស្មាញ​ច្រើន

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​ការ​គិត​របស់​មនុស្ស​ពិត​ជា​មាន​ទំនាក់​ទំនង​គ្នា​ខ្លាំង​ជាមួយ​នឹង​អារម្មណ៍។ ឧទាហរណ៍​ថា​បើ​អ្នក​កំពុង​មួម៉ៅ​ឬ​ស្មុគ​ស្មាញ ​អ្នក​ប្រហែល​ជា​មិន​អាច​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការងារ​បាន​ផង ​ចុះ​ទម្រាំ​រិះ​រក​គំនិត​ថ្មី​ៗ​ទៀត​ធ្វើ​ម្តេច​នឹង​អាច​គិត​ឃើញ​ទៅ? ​ដូច្នេះ​កុំ​ព្យាយាម​ធ្វើ​ឲ​ខ្លួន​ស្មុគ​ស្មាញ​ច្រើន​ពេក ​គួរ​រក​ពេល​វេលា​ខ្លះ​ដើម្បី​ដើរ​កម្សាន្ត ​ហើយ​ដែល​សំខាន់​ត្រូវ​ធ្វើ​ឲ​ខ្លួន​ឯង​មាន​ស្នាម​ញញឹម​ជា​ប្រចាំ​ផង៕

ចុចអាន៖គន្លឹះ ៥ យ៉ាងរៀបចំសប្តាហ៍ថ្មីឱ្យរីករាយនិងស្រស់ស្រាយបំផុត

ប្រភព៖ bornrealist ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម