មករៀនគូរ​ម៉ូដ​ក្រចក​តុក្កតា​ចិន​Cute Cute​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​​នេះ​ (វីដេអូ)

  • 2018-02-12 01:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ចូល​ឆ្នាំ​ចិន​ជិត​មក​ដល់​ហើយ​ សម្រាប់​ស្រី​ៗ​កូន​កាត់​ខ្មែរ​ចិន​ប្រហែល​ជា​កំពុង​រីក​រាយ​ជួប​ជុំ​គ្រួសារ​នឹង​ចាំ​ទទួល​ឆ្នាំ​ថ្មី​ ហើយ​មាន​គម្រោង​ដើរ​កម្សាន្ត​​។​ កញ្ញា​ក៏​មាន​អ្វី​ដែល​ថ្មី​មក​បង្ហាញ​ជូន​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ​ គឺ​ម៉ូដ​ក្រចក​ដែល​មាន​ម៉ូដ​តុក្កតា​ចិន​ និង​ផ្កា​​ដែល​សក្ដិ​សម​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ។​

​ម៉ូដ​នេះ​ត្រូវ​ការ​ថ្នាំ​ក្រចក​ ៣​ ពណ៌​ ស​ ក្រហម​ ​ទឹក​មាស​ និង​ទឹក​រលោង។​ ដើម្បី​គូរ​ម៉ូដ​​ក្រចក​នេះ​ យើង​ត្រូវ​ការ​ជក់​មុខ​ស្រួច​តូច​ ១​ និង​ ជក់​គូរ​អុច​ៗ​ក្បាល​មួយ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថ្នាំ​លាយ​ដើម្បី​រចនា​ដូច​ក្នុង​ភាព​នេះ៖

ថ្នាំ​លាប​ដូច​នេះ​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ធម្មតា​ កន្លែង​លក់​គ្រឿង​សម្រាប់ក្រចក។

​ចំណែក​វិធី​ធ្វើ​ក៏​មិន​ជា​ពិបាក​អ្វី​ដែរ​ ដោយ​គ្រាន់​តែ​មើល​វីដេអូ​នេះ​ក៏​អាច​រៀន​ធ្វើ​តាម​ផង​ដែរ។​ ចង់​ដឹង​ថា​យ៉ាង​ណា​តោះ​ទៅ​មើល​ទាំង​អស់​គ្នា៖​

ចុចអាន៖ក្រចក​ស-ខ្មៅ​ចម្រុះ​​ម៉ូដ​សាមញ្ញ​ តែ​ស្អាត​ហើយ​ងាយ​ស្រួល​ធ្វើ (វីដេអូ)

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម