ទំនៀមទំលាប់​​ទាំង​ ៦​របស់​ក្រុម​អ្នក​ Single អាជីព​ក្នុង​ថ្ងៃ​បុណ្យ Valentine

  • 2018-02-05 05:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​មួយ​ទៀត​ក៏​ជិត​ចូល​មក​ដល់​ទៀត​ហើយ សម្រាប់​អ្នក​មាន​ស្នេហា​ប្រាកដ​ជា​កំពុង​ត្រេកអរ និង​រំភើប​ខ្លាំង​ណាស់ ព្រោះ​នឹង​បាន​ចំណាយ​ពេល​វេលា​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ យ៉ាងណាក៏ដោយ សម្រាប់​អ្នក​អត់​គូ ពោល​អ្នក​លក់​អត់​ដាច់​អាជីព នៅ​ក្នុង​ថ្ងៃ​នេះ​គឺ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​នានា​ដែល​អ្នក​នៅ​លីវ​តែង​ធ្វើ​រាល់​ពេល​ថ្ងៃ valentine មក​ដល់។

១. បាយ​បាន​សម្រាន្ត​លក់​ស្រួល

ស្ដាប់​ទៅ​គឺ​ដូច​ជា​រៀង​ធុញ​ទ្រាន់​បន្តិច តែ​នេះ​គឺ​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ ព្រោះ​ញ៉ាំ​ឲ្យ​ឆ្អែត​ងាយ​ស្រួល​គេង ហើយ​ងើប​មក​វិញ​ក៏​ផុត​ថ្ងៃ​បុណ្យ​នេះ​ទៅ​ហើយ កុំ​ឲ្យ​នៅ​ច្រណែន​នឹង​គេ។

រូបតំណាង

**២. អត់​អនឡាញ Facebook**

ដើម្បី​ឲ្យ​គេ​ស្មាន​ថា​យើង​រវល់​ដើរ​លេង​ជាមួយ​សង្សារ ក៏​ដូច​ជា​ជៀសវាង​ឃើញ​គេ​ស្វីត​ជាមួយ​គ្នា​ទ្រាំ​មិន​បាន បិទ Facebook ចោល​មួយ​ថ្ងៃ​គឺ​ជា​ជម្រើស​ដ៏​ល្អ។

៣. ដើរ​លក់​ផ្កា សូកូឡា និង​តុក្កតា

ទោះ​បី​ជា​យើង​គ្មាន​ស្នេហា​ក៏​ដោយ ក៏​យើង​អាច​ជួយ​ឲ្យ​ស្នេហា​អ្នក​ដទៃ​បាន​ស្រស់​បំព្រង​ដោយ​ការ​លក់​កាដូ​នៃ​ក្ដី​ស្រលាញ់​បាន​ដែរ។ មួយ​វិញ​ទៀត អាច​បង្កើន​ចំណូល​ឲ្យ​ខ្លួន​ឯង​បន្ថែម​ទៀត​ផង ពិត​ជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​មែន។

៤. ជួបជុំ​ជាមួយ​សមាជិក​ក្រុម​អេ​ទាំង​អស់​គ្នា

កុំ​អាក់អន់​ស្រពន់​ចិត្ត​អី ព្រោះ​ក្នុង​ថ្ងៃ​នេះ​មិន​មែន​តែ​អ្នក​ដែល​លក់​អត់​ចេញ​ទេ ប្រាកដ​ជា​មាន​បក្សពួក​ផ្សេង​ទៀត​ដែល​អេ​ដូច​គ្នា ដូច​នេះ​យើង​អាច​ប្រជុំ​បក្ស​តែ​ក្រុម​អត់​គូ​បាន។

៥. ដើរ​ទិញ​ទំនិញ

នៅ​ក្នុង​ថ្ងៃ​នេះ ហាង​ជា​ច្រើន​ប្រាកដ​ជា​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​មិន​តិច​ឡើយ ទោះ​បី​ជា​យើង​គ្មាន​គូ​មែន​ពិត តែ​ក៏​អាច​ឆ្លៀត​ឱកាស​នេះ​ទិញ​បាន​ទំនិញ​ក្នុង​តម្លៃ​ថោក​ដែរ ដូចនេះ​កុំ​ឲ្យ​ឱកាស​​នេះ​កន្លង​ហួស​ឲ្យ​សោះ។

៦. ធ្វើ​ឆ្អឹង​ទទឹង​ក

ប្រសិន​បើ​យើង​មិន​បាន​សុខ ក៏​មិន​អាច​ក៏​គេ​មាន​សេចក្ដី​សុខ​បាន​ដែរ។ មិត្តភ័ក្ដិ​ណា​ដែល​មាន​ណាត់​ដើរ​លេង​ផ្សេង​ជាមួយ​សង្សារ​គេ ត្រូវ​សុំ​តាម​ឲ្យ​ទាល់​តែ​បាន​ដោយ​យក​លេស​ថា​គ្មាន​អ្នក​ណា​ដើរ​ជាមួយ។

ចុចអាន៖ការពិត ៦យ៉ាងដែលពិបាកទទួលយកបំផុតក្នុងជីវិត តែយើងមិនអាចប្រកែកបាន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម