ចង់ឲ្យ​អាជីវកម្មអនឡាញរបស់​អ្នក​បាន​ជោគជ័យ ត្រូវ​ចាប់​ផ្ដើម ៥យ៉ាង​សាមញ្ញ​ៗ​​នេះ

  • 2018-02-05 04:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បង្កើត​អាជីវកម្ម​តាម​ប្រព័ន្ធ​ Online មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​ដូច្នេះ​ការ​ប្រកួត​ប្រជែង​ក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ។ បើ​វិបសាយ ឬ Page របស់​អ្នក​គ្មាន​អី​ពិសេស​ឬ​គ្មាន​ផលិតផល​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អ្នក​នឹង​បាត់បង់​អ្នក​គាំទ្រជា​មិន​ខាន។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​៥យ៉ាង​សាមញ្ញ​ៗ​ដែល​អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​ដើម្បី​ឲ្យ​អាជីវកម្ម Online របស់​អ្នក​បាន​ជោគជ័យ ៖​

១. Design វិបសាយ​របស់​អ្នក​ឲ្យ​មើល​ទៅ​ទាក់ភ្នែក

ចាប់​ផ្ដើម​រចនា​វិបសាយ ឬ Page ​មួយ​ដែល​​អាច​បង្កើត​អាជីវកម្ម​របស់​អ្នក​បាន។ អ្នក​ត្រូវ​ចេះ​រៀបចំ​វិបសាយ​នោះ​ឲ្យ​មើល​ទៅ​ស្អាត មិន​រញ៉េ​រញ៉ៃ ឬ​រក​ឲ្យ​អ្នក​ចូល​មើល​ទុក​ចិត្ត​មិន​បាន​ទេ។ ត្រូវ​ចេះ​រចនា​វា​ទៅ​តាម​ផលិតផល​ដែល​អ្នក​ត្រូវ​លក់ ដើម្បី​ឲ្យ​អ្នក​ដែល​ឃើញ​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ចូល​មើល ទោះ​បី​ជា​ពួក​គេ​គ្មាន​បំណង​ទិញ​ក៏​ដោយ។

រូបតំណាង

**២. សរសេរ​​ពាក្យ​ដែល​ជំរុញ​ឲ្យ​ផលិតផល​អ្នក​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍**

ពាក្យពេចន៍​ពេល​សរសេរ​ក្នុង វិបសាយ​ ឬ Page ត្រូវ​ទាក់ទាញ និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្វី​ដែល​អ្នក​លក់​គឺ​ពិត​មិន​មែន​តែ​និយាយ​ចោល​ឡើយ។ អ្នក​ត្រូវ​ចេះ​រៀប​ចំ​ ការ​សរសេរ​របស់​អ្នក​ឲ្យ​មាន​ស្តង់ដារ និង​ភាព​ច្បាស់​លាស់​មក​ជាមួយ។ យល់​ល្អ​អ្នក​គួរ​តែ​មាន Copy Writer មួយ​ក្នុង​ការ​ជួយ​សម្រួល​រឿង​ទាំង​នេះ ព្រោះ​គេ​មិន​ជំនាញ និង​ពូកែ​ទៅ​លើ​រឿង​ទាំង​នេះ។

៣. កសាង​ Brandផ្ទាល់​ខ្លួន​របស់​អ្នក​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម

មាន​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ច្រើនណាស់​ដែល​អ្នកអាច​ប្រើដើម្បីលើកកម្ពស់​អាជីវកម្មរបស់​អ្នក​ ហើយ Instagram និងFacebookគ្រាន់​តែជាដៃគូ​នឹង​គ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​logoរបស់អ្នករឹងមាំនៅទូទាំង​បណ្ដាញ​សង្គម​ទាំង​នោះ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់​​ និង​ចូល​ចិត្ត​ផលិតផល​អ្នក​កាន់​តែ​ច្រើន។

៤. ចាប់​យក​ audience របស់​អ្នក​ដោយ​ផ្ដល់ជូន​អ្វី​ដែល​ថ្មី​ដល់​ពួក​គេ​ជា​រៀងរាល់​ថ្ងៃ

បើ​វិសាយ​របស់​អ្នក​មាន​គេ​ស្គាល់​ច្រើន​ ឬ​គាំទ្រ​ច្រើន​ហើយ​នោះ​អ្នក​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួក​គេ​រាល់​ថ្ងៃ ហើយ​ត្រូវ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​អ្វី​ដែល​ថ្មី​និង​ល្អ​​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​អារម្មណ៍​ប្លែក និង​សប្បាយ​ចិត្ត​ពេល​ពួក​គេ​ទទួល​ព័តមាន​​ពី​វិបសាយ ឬ Page អ្នក។

រូបតំណាង

កាន់តែ​មាន​ដៃគូ​ច្រើន​អ្នក​រឹត​តែ​ត្រូវ​ខ្លាំង បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​ត្រូវ​ចាញ់​គេ៕

ចុចអាន៖ពិធីការិនី​វ័យ​៤០​ឆ្នាំ ក្មេង​ល្ហក់ ក្រមុំ​វ័យ​ម្ភៃ​ប្លាយ​សុំ​ខ្មាស

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម