សាមញ្ញ​ណាស់​! ស្រី​ស្រស់​ ប៉ុប​ រចនា​ ចំណាយ​សរុប​ខ្ទង់​ ៥០​​​ ទៅ​ ៦០ ដុល្លារ​ប៉ុណ្ណោះ​ ពេល​​ញ៉ាំ​ការ​មួយ​រោង

  • 2018-02-05 05:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រស់​សោភា​ មុខ​មាត់​ស្រដៀង​នឹង​តារា​ស្រី​ថៃ​ល្បី​ឈ្មោះ​ នាង​ Kimberly​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​កញ្ញា​ថា​ នាង​ចំណាយ​ត្រឹម​ខ្ទង់​ ៥០​ ទៅ​ ៦០ ដុល្លារ​ប៉ុណ្ណោះ​ ពេល​ចូល​រួម​ពិធី​មង្គលការ​ម្ដង​ៗ​។ ស្រី​ស្រស់​រូប​នេះ​មាន​ឈ្មោះ​ពិត​ថា​ ប៉ុប​ រចនា​ ដែល​បច្ចុប្បន្ន​ជា​តារា​សម្ដែង​នឹង​តារា​បង្ហាញ​ម៉ូដ​ដែល​កំពុង​មមាញឹក​នឹង​ការងារ​សិល្បៈ​​។​

​រចនា​បាន​ប្រាប់​ពី​ហេតុផល​ដែល​នាង​ចំណាយ​អស់​តិច​បែប​នេះ​ ពេល​ទៅ​ញ៉ាំ​ការ​ គឺ​ដោយ​សារ​តែ​​នាង​ទទួល​បាន​ការ​ឧបត្ថម្ភ​ច្រើន​ទៅ​លើ​សម្លៀក​បំពាក់​ និង​ ការ​បញ្ចុះ​ថ្លៃ​ ៥០%​លើ​ការ​ផាត់​មុខ​ផង​ដែរ។​ នាង​ចំណាយ​លើ​ចំនង​ដៃ​ ពី​ ៣០ ដល់​ ៥០​ ដុល្លារ​​តាម​រោង​តូចធំ​ និង​ពេល​ខ្លះ​ត្រូវ​អស់​ ១០​​ ទៅ​ ១៥ ដុល្លា​លើ​ការ​ផាត់​មុខ​ដែល​បញ្ចុះ​តម្លៃ​ហើយ​នោះ​ផង​ដែរ​។​

ទោះ​ជា​​យ៉ាង​នេះ​ក៏​ដោយ​ ​តួ​ឯក​ស្រី​រឿង​ ផ្កា​ព្រៃ​ស្រទាប់​មាស​ បាន​ប្រាប់​ពី​របៀប​ចំណាយ​ឲ្យ​អស់​តិច​ចូល​រួម​ពិធី​មង្គលការ​ថា​៖ "សម្រាប់​ខ្ញុំ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ចូលរួម​កម្មវិធី​គឺ​មាន​ពេល​ខ្លះ​​ ខ្ញុំ​តែង​ផាត់​មុខ​ឬ​ធ្វើ​សក់​អី​តិច​តួច​ដោយ​ខ្លួន​ឯង​ ដោយ​មើល​តាម​ការ​បង្ហាត់​តាម​ Youtube​ អី​ជា​ដើម។​"

នាង​បន្ថែម​ថា​៖​" រាល់​លើក​​ខ្ញុំបាន​Sponsor ​លើ​​សម្លៀក​បំពាក់​ដែល​បាន​ជួយ​ច្រើន​​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្ញុំ​ តែ​ខ្ញុំ​យល់​ថា​ បើ​ស្រី​ៗ​យើង​ចេះ​ស្លៀក​ពាក់​ឆ្លាស់​គ្នា​ និង​មើល​តាម​ស្ថានការណ៍​នៃ​ពិធី​ ច្បាស់​ជា​ពុំ​ចាំ​បាច់​ត្រូវ​ចាយ​ច្រើន​ក្នុង​ការ​ទិញ​ ឬ​កាត់​រ៉ូប​ថ្មី​ឡើយ​ ដែល​ជួយ​ឲ្យ​ខ្ទង់​ចំណាយ​អស់​តិច​ផង​ដែរ។​"

ចុចអាន៖ទៅញ៉ាំការគេ​មួយ​រោង ណា សាឌី ​ចំណាយ​ជាង​ ២០០​ ដុល្លារ

រូបភាពផ្តល់ដោយ៖​facebook Pop Rachana

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម