ក្លាយជា​មនុស្ស​ស្រី​ញៀន​នឹង​ការ Make-up បើសិន​ជា​មាន​រឿង​ ៦​យ៉ាង​នេះ

  • 2018-01-29 07:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា​ការ Make-up គឺ​ជា​រឿង​សំខាន់​មួយ​ផ្នែក​ដែល​មនុស្ស​ស្រី​មួ​ចំនួន​មិន​អាច​ខ្វះ​បាន។ ពេល​ខ្លះ​ដោយសារ​តែ​ភាព​ស្រស់ស្អាត អាច​ឲ្យ​មនុស្ស​ស្រី​ខ្លះ​ទៀត​ចូលចិត្ត​រហូត​ដល់​ញៀន​នឹង​ការ Make-up ក៏​មាន។ បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ នោះ​មាន​ន័យ​ថា​អ្នក​ជា​នារី​ដែល​ញៀន​នឹង​ការ​ Make-up មែន​ទែន​ហើយ ៖

១. គ្រប់​ពេល​ឲ្យ​តែចេញ​ពី​ផ្ទះដឹង​តែ Make-up ហើយ

បើ​មិន​បាន​ Make-up អ្នក​ទៅ​ណា​មិន​រួច​នោះ​ទេ​ និយាយ​រួម​គឺ​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ បើ​មិន​បាន​ Make-up គឺ​ទៅ​មិន​កើត​តែ​ម្ដង។

រូបតំណាង

**២. ចំណាយ​លុយ​លើ​គ្រឿង​ Make-up ច្រើន​ជាង​អ្វី​ទាំង​អស់**

អត់​ញ៉ាំ​បាយ​ក៏​បាន​ដែរ​ ឲ្យ​តែ​បាន​ទិញ​របស់​ Make-up ហើយ​លុយ​មិន​សូវ​សល់​ក៏​ដោយ​សារ​តែ​វា​ដែរ។ ក្រែម​ចេញ​ថ្មី​មក​មិន​ទាន់ទេ គឺ​ក្លាយជា​កម្មសិទ្ធិ​ថ្ដាច់​មុខ​ហើយ។

៣. follow Page គ្រឿង​សម្អាង​ច្រើន​ជាង​ Page ផ្សេង​ទៀត

ឲ្យ​តែ​ឃើញ​ Page ណា​លក់​របស់​ Make-up ស្អាត​ៗដឹង​តែ​ ចុច​ Like ចុច follow ​មិន​ដែល​រំលង​ ដើម្បី​ចង់​បាន​ផលិតផល​ថ្មី​ៗ និង ទាន់​សម័យ។

៤. ក្នុង​កាបូប​ Make-up របស់​អ្នក​គឺ​មាន​គ្រប់សព្វ

មិន​ដែល​ឲ្យ​ខ្វះ​អី​នោះ​ទេ​ បើ​មិន​គ្រប់​គឺ​ដឹង​តែ​សន្សំ​លុយ​ទិញ​ឲ្យ​គ្រប់​ហើយ​ បើ​ថា​មាន​តិច​ជាង​គេ​គឺ​ដឹង​តែ​នៅ​មិន​សុខ​ហ្មង។

៥. ពេល​ដែល​បាន​របស់​ Make-up ដែល​អ្នក​ស្រមៃ គឺ​មាន​សេចក្ដី​សុខ​ជាង​អ្វី​ៗ​ទាំង​អស់

បើ​អ្នក​ទទួល​បាន​របស់​ដែល​អ្នក​ចង់​បាន​នោះ​គឺ​ដូច​ឡើង​ឋានសួគ៌​អីចឹង សប្បាយ​ចិត្ត​ ញញឹម​ខ្ជឹប​តែ​ម្ដង។

រូបតំណាង

៦. ដើរ​ផ្សារ​ទិញ​គ្រឿង​សម្អាង គឺ​ជា​ពេល​ដ៏​រីករាយ​បំផុត

ឲ្យ​តែ​បាន​ដើរ​មើល​ ដើរ​ទិញ ទោះ​ប៉ុន្មាន​ម៉ោង​ក៏​មិន​ហត់​ដែរ គឺ​មាន​តែ​សប្បាយ​ចិត្ត​ថែម ពេល​ខ្លះ​ទោះ​មិន​បាន​ទិញ​ឲ្យ​តែ​បាន​មើល​ក៏​អស់​ចិត្ត​ដែរ​ ហើយ​បើ​បាន​ទិញ​ទៀត​ដឹង​តែ​ពេញចិត្ត​ស្ដូក​ហ្មង៕

ចុចអាន៖ចូលចិត្តក្រែម​ពណ៌សាច់ អាច​រើស​យក​ពណ៌ទាំង​នេះ​បាន ធានា​ថា​ជាប់ចិត្ត​ដក​មិន​រួច!

ប្រភព៖ whydontyoutrythis ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម