៤ វិធីលើកទឹកចិត្តខ្លួនឯងឲ្យទៅហាត់ប្រាណ បន្ទាប់ពីចេញធ្វើការ
- 2018-01-26 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីលើកទឹកចិត្តខ្លួនឯងឲ្យទៅហាត់ប្រាណ បន្ទាប់ពីចេញធ្វើការ
មនុស្សមួយចំនួនតូច ក្រោយពេលធ្វើការរួច អស់អារម្មណ៍ចង់ទៅហាត់ប្រាណ ព្រោះមានភាពស្មុគស្មាញនឹងបញ្ហាការងារ។ តែ កញ្ញា មានវិធីដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យទៅហាត់ប្រាណ បើទោះជាអស់កម្លាំងយ៉ាងណា ក្រោយចេញពីធ្វើការ៖
១.ធ្វើកាលវិភាគហាត់ប្រាណ៖ ដំបូងត្រូវធ្វើកាលវិភាគជាមុនសិន ដោយមួយសប្ដាហ៍ក្រោយចេញពីធ្វើការទៅហាត់តែ ៣ថ្ងៃសិនបានហើយ។ បែបនេះអាចធ្វើឲ្យចិត្តអ្នកចង់ហាត់ ព្រោះមិនរាល់ថ្ងៃពេក អាចដកឃ្លាបានខ្លះ។
**២.យកសំលៀកបំពាក់កីឡារបស់អ្នកទៅកន្លែងធ្វើការតែម្ដង**៖ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ នោះអ្នកនឹងយកលេសភ្លេចយកខោអាវ ដើម្បីគេចវេះមិនទៅហាត់ប្រាណ។
៣.ជ្រើសរើសកន្លែងហាត់ប្រាណដែលមានទីតាំងតាមផ្លូវទៅផ្ទះ៖ ពេលនៅដែលកន្លែងហាត់ប្រាណឆ្ងាយ អ្នកប្រាកដជាយកលេសថាផ្លូវឆ្ងាយពីផ្ទះ ពិបាកក្នុងការធ្វើដំណើរទៅមក។ តែពេលអ្នកជ្រើសរើសយកទីតាំងនៅផ្លូវទៅផ្ទះ នោះក្រោយពេលចេញពីធ្វើការ អ្នកឆ្លងកាត់កន្លែងហាត់ ហើយហួសពីកន្លែងហាត់ទៅផ្ទះតែម្ដង។
៤.កុំភ្លេចគោលដៅរបស់អ្នក៖ នៅពេលអ្នកដាក់គោលដៅថាចង់ហាត់ប្រាណ ដើម្បីអ្វីមួយ ចូរយករឿងនោះមករំលឹកខ្លួនឯងរហូត ទើបមិនភ្លេចបំណងខ្លួនឯងបាន និងចេះតស៊ូហាត់រហូត៕
ចុចអាន៖រឿង ៤ យ៉ាងដែលស្ត្រីចាំបាច់ត្រូវតែរៀន ពីជីវិតខ្លួនឯងផ្ទាល់