អាហារ​ដែល​បំផ្លាញ​ខួរក្បាល​ទារក ស្ត្រី​ពពោះ​គួរ​ជៀស​ឲ្យ​ឆ្ងាយ

  • 2018-01-26 03:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ចំណី​អាហារ​ទាំងនេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​វិវត្ត​របស់​ទារក។ អាហារ​ទាំង​នោះ​មាន៖

១.ប៊ីចេង៖ ប្រសិនបើ​អ្នក​ទទួលទាន​ប៊ីចេង​ច្រើន​ពេក ​អំឡុង​ពេល​មាន​ផ្ទៃពោះ នោះ​ទាំង​ម្ដាយ​ក៏​មាន​បញ្ហា​ដែរ​ដូចជា​អាការៈ​វិលមុខ អស់កម្លាំង ក្អួត​ចង្អោរ បេះដូង​ដើរ​យឺត ឬ​លឿន។ ឯ​ទារក​វិញ​អាច​កើត​មក​មាន​សុខភាព​ទន់ខ្សោយ ខួរក្បាល​មិន​សូវ​មាន​ការ​ចងចាំ​ល្អ។

រូបតំណាង

**២.ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ឬ​បារី**៖ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ការ​ជក់​បារី​គ្រប់​ប្រភេទ​ដោយសារ​សារធាតុ​ពុល​នៅ​ក្នុង​បារី​អាច​ចូល​ទៅ​ក្នុង​ស្បូន​តាមរយៈ​សុក​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក។ មិន​តែ​ប៉ុណ្ណោះ​វា​បង្ក​ហានិភ័យ​នៃ​ពិការ​ភាព​ពី​កំណើត ឬ​ខូច​រូបរាង​មិន​ពេញ​លក្ខណៈ។ ចំណែក​ការ​ប្រើ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​អាកុល​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផង​ដែរ។

រូបតំណាង

៣.អាហារ​គ្រាម៖ អាហារ​បែបនេះ​ ត្រូវ​បាន​ប្រឡាក់​អំបិល​ដ៏​ច្រើន ដើម្បី​រក្សា​គុណភាព និង​មិន​ឲ្យ​ដុះ​ផ្សិត។ ដូច្នេះ​អ្នក​គួរតែ​កំណត់​ការ​ញ៉ាំ​ចំណី​អាហារ​ទាំងនោះ ព្រោះ​ការ​ទទួល​ទាន​ប្រៃ​ច្រើន​អាច​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ខូច​សរសៃ​ឈាម​ធ្វើឲ្យ​ខូច​ដល់​ការ​ផ្គត់ផ្គង់​ឈាម​ដល់​សរីរាង្គ។ លើស​ពី​នេះ​អាហារ​ស្ងួត​​មិន​ធានា​ដល់​អនាម័យ និង​សុវត្ថិភាព​ងាយស្រួល​បង្ក​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា។

រូបតំណាង

៤.អាហារ​សមុទ្រ​ឆៅ៖ អាហារ​សមុទ្រ​ឆៅ​មាន​ហានិភ័យ​ខ្ពស់​នៃ​ប៉ារ៉ាស៊ីត​អាច​បណ្ដាល​ឲ្យ​មាន​ជាតិ​ពុល ជំងឺ​រាគ ហើយ​បញ្ហា​ទាំងនេះ​ហើយ​ដែល​បង្ក​គ្រោះថ្នាក់​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ អាហារ​សមុទ្រ​ឆៅ ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​វិវត្ត​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ខួរក្បាល​របស់​ទារក ព្រោះ​វា​សម្បូរ​សារធាតុ​បារត។

រូបតំណាង

៥.តៅហ៊ូ៖ ក្នុង​អំឡុង​ពេល​ផលិត​តៅហ៊ូ​ អាច​ត្រូវ​បាន​ចម្លង​រោគ​ជាមួយ​បាក់តេរី​ប៉ារ៉ាស៊ីត ទៅ​ពពុះ​សណ្ដែក​។ សារធាតុ​​នោះ​អាច​បំបែក​ប្រូតេអ៊ីន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក។ ចំពោះ​ពេល​ផលិត​តៅហ៊ូ​គឺ​ពិបាក​ក្នុង​ការ​ធានា​អនាម័យ និង​សុវត្ថិភាព ដោយសារ​វា​អាច​ផ្ទុក​អាលុយមីញ៉ូម មេតាល​ជាដើម​ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​វិវត្ត​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ទារក​ និង​បន្ថយ​កម្រិត IQ របស់​កុមារ​ពេល​ធំ​ឡើង។

រូបតំណាង

៦.អាហារ​ចៀន ឬ​បំពង៖ អាហារ​ទាំង​នោះ​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​រាងកាយ ជាពិសេស​ខួរក្បាល​ទារក។ បើ​អ្នក​ញ៉ាំ​អាហារ​បំពង​ទៀងទាត់​នឹង​បង្កើន​កូឡេស្តេរ៉ុល បង្កើន​ហានិភ័យ​សម្ពាធ​ឈាម ជំងឺ​សរសៃ​ឈាម​បេះដូង និង​រារាំង​ដល់​ការ​វិវត្ត​ទារក៕

រូបតំណាង

ចុចអាន៖អ្នក​នៅ​លីវមើលឱ្យហើយ! សម្រាល​កូន​រួច រាង​កាយ​មនុស្ស​ស្រី​ប្រែប្រួល​នឹក​ស្មាន​មិន​ដល់

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម