តារា​ខ្មែរ​កូន​កាត់​រុស្សី​ ​បក​ស្រាយ​​ទំនាក់ទំនងស្និទ្ធស្នាល​ជាមួយ​កំលោះ​សង្ហា​ឥណ្ឌា​

  • 2018-01-25 06:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​រយះ​នេះ​ គេ​សម្គាល់​ឃើញ​ថា​ តារា​ប្រុស​កូន​កាត់​រុស្សី​ ឈ្មោះ​ សួន​ រ៉ានី​រ៉ា​ស៊ីនី ឧស្សាហ៍​ចេញ​ក្រៅ​និង​ដើរ​លេង​ជា​មួយ​​កំលោះ​សង្ហា​ សម្បុរ​ខ្មៅ​ស្រអែម​ មុខ​ដូច​ឥណ្ឌា​​ ម្នាក់​។​

កាល​ពី​ពេល​ថ្មី​ៗ​​កន្លង​ទៅ​នេះ​ គេ​ឃើញ​កំលោះ​សង្ហា​ទាំង​២​ បណ្ដើរ​គ្នា​ក្នុង​កម្មវិធី​ សម្ពោធ​រឿង​ មង្គលការ​ និង​ ជប់លៀង​ខួប​កំណើត​ជា​ដើម។​ ក្នុង​បទ​សម្ភាសន៍​ រ៉ា​ស៊ី​នី​ បាន​ប្រាប់​កញ្ញា​ថា​ តាម​ការ​ពិត​ ប្រុស​ស្អាត​​ ឥណ្ឌា​ម្នាក់​នោះ​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ដែរ​ ដែល​មាន​ឈ្មោះ​ថា​ Deeban Vetriselvi ហើយ​ពួក​គេ​ស្គាល់​គ្នា​ពេល​ថត​រឿង​ ផ្ទះ​សសរ​កណ្ដាល​ ដោយ​មាន​និស្ស័យ​ផង​នោះ​ ក៏​រាប់អាន​គ្នា​មក​ដល់​បច្ចុប្បន្ន​ ហើយ​ស្រលាញ់​គ្នា​ដូច​បង​ប្អូន​បង្កើត។​

តារា​សម្ដែង​ប្រុស​ច្រមុះ​ស្រួច​ភ្នែក​មុត​ កាត់​រុស្សី​ បន្ត​ទៀត​ថា​៖​ " គាត់​ជា​កូន​កំព្រា​ឪពុក​ម្ដាយ​ស្លាប់​ចោល​តាំង​ពី​នៅ​ក្មេង​ និង​បាន​មក​រស់នៅ​ស្រុក​ខ្មែរ​​យើង​បាន​៣​ ឆ្នាំ​ ​ហើយ​គាត់​ចេះ​និយាយ​ខ្មែរ​បាន​យ៉ាង​ល្អ​​​។​ "​ រ៉ាស៊ីនី​ បន្ត​ថា​៖​ "​ ខ្ញុំ​ស្គាល់​គាត់​បាន​ មួយ​ឆ្នាំ​ជាង​ហើយ​ខ្ញុំ​ស្រលាញ់​រាប់អាន​និង​អាណិតអាសូរ​ដែល​គាត់​កំព្រា​គ្មាន​ប៉ា​ម៉ាក់​និង​រស់នៅ​ម្នាក់​ឯង​បែប​នេះ​ ទើប​ខ្ញុំ​ចាត់​ទុក​ជា​បង​ប្អូន​ម្នាក់​ ហើយ​គាត់​តែង​តែ​ហៅ​ម៉ាក់​ខ្ញុំ​ថា​​ម៉ាក់​ៗ​ ដែរ។"

រូបភាពផ្ដល់​សិទ្ធិ​ដោយ៖​ Facebook Prince Syny

ចុចអាន៖​ឆ្ងល់ទេ​ថា គេបាន​អ្វិីលាបធ្មេញ​ឡើង​ខ្មៅ​បែប​នេះ​ ដើម្បីថតរឿង​បុរាណ?

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម