ឆ្ងល់ទេ​ថា គេបាន​អ្វិីលាបធ្មេញ​ឡើង​ខ្មៅ​បែប​នេះ​ ដើម្បីថតរឿង​បុរាណ?

  • 2018-01-24 02:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពី​បុរាណ​កាល​មក ប្រជា​ជន​ខ្មែរ​​ទាំង​ក្មេង​ ចាស់​ប្រុស​ស្រី​មាន​ទម្លាប់និយម​​ទំពារ​ស្លាម្លូ​ ទើប​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ខ្មៅ​​​។​ ដោយ​ឡែក​នៅ​​ពេល​សម្ដែង​រឿង​​បុរាណ​សម្រាប់​សម័យ​បុច្ចប្បន្ន ក៏​តម្រូវ​ឲ្យ​តួ​​​មានធ្មេញ​ពណ៌​ខ្មៅ​​ដែរ​ ដើម្បី​ឲ្យ​ត្រូវ​តាម​សម័យ​កាល។​ អ៊ីចឹង​តើ​តួ​ទាំង​នោះ​ត្រូវ​ទំពារ​ស្លា​ម្លូ​ដែរ ឬ​មាន​ថ្នាំ​អ្វី​លាប?

ក្រុម​ការងារ​ កញ្ញា​ បាន​​ជួប​សម្ភាសន៍​​ជាមួយ​ កញ្ញា​ហ៊ិន​ ច័ន្ទ​និរ័ត្ន​​​ក្នុង​ពិធី​សម្ពោធ​សាច់​រឿង​ថ្មី​របស់​នាង​កាល​ពី​កន្លង​ទៅ ដោយ​បាន​ប្រាប់​ថា​ "ថ្នាំ​លាប​ធ្មេញ​នេះ​ជា​ប្រភេទ​ថ្នាំ​ម៉្យាង​មាន​ទម្រង់​ដប​ដូច​ថ្នាំ​លាប​ក្រចក ហើយ​វា​មាន​រសជាតិ​ម៉ុងតុល​ ហើយ​វា​ងាយ​ស្រួល​លាង​សម្អាត​ ដោយ​គ្រាន់​តែ​ដុះ​ធ្មេញ​គឺ​ដូច​ដើម​វិញ​ហើយ។​ "​

គួររំលឹក​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ផលិតកម្ម​មាតុ​ចក្រ​បាន​​សម្ពោធ​រឿង​ថ្មី​ បែប​រន្ធត់​ព្រឺ​ព្រួច​ ចំណង​ជើង​ថា​ "ធ្មប់"។​ រឿង​នេះ​មាន​ការ​ចូល​រួម​សម្ដែង​ពី​​តារា​ល្បី​ៗ​ និង​ផលិត​ករ​ផ្ទាល់​តែ​ម្ដង​ ដូចជា​លោក​ ហ៊ុយ​ យ៉ាលេង​ កញ្ញា​ ​ហ៊ិន ​ច័ន្ទ​នី​រ័ត្ន លោក​ លឹម​ រដ្ឋា​ កញ្ញា​ ខូវ​ ហ្គិច​ឡាង​ និងតារា​កិត្តិយស ផ្សេងទៀតជា​ច្រើន​។​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម