ល្បីថាសញ្ញា Mini Heart ដែលយុវវ័យស្រុកខ្មែរនិយមធ្វើ ចេញ​ពី​ G-Dragon?

  • 2018-01-23 08:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សញ្ញាម្រាមដៃបេះដូងតូច ឬ Mini Heart / Finger Heart ដែលជាការ​ផ្គុំ​រវាងមេដៃ និងម្រាមដៃចង្អុលខ្វែងគ្នា បង្កើតបានជាទម្រង់ស្រដៀងនឹងបេះដូង កំពុងតែពេញនិយមនៅក្នុងចំណោមយុវវ័យកម្ពុជាតាំងពីឆ្នាំ២០១៧ ដោយពួកគេឧស្សាហ៍ធ្វើសញ្ញាបែបនេះនៅពេលថតរូបជុំគ្នា។

សញ្ញា Mini Heart មួយនេះ មានប្រភពចេញពីតារាចម្រៀងល្បីៗនៅកូរ៉េខាងត្បូង ដែលប្រើដើម្បីបញ្ជាក់​ពី​ក្ដី​ស្រលាញ់ចំពោះអ្នកគាំទ្ររបស់ខ្លួន នៅពេលថតរូប និងការសម្ដែងលើឆាក។ Mini Heart កាន់តែពេញនិយមខ្លាំងទៅៗនៅកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយត្រូវប្រភពសារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា តារាចម្រៀងប្រុសសង្ហា G-Dragon របស់ក្រុម BIGBANG អាចជាអ្នកបង្កើតសញ្ញានេះដំបូងគេ បន្ទាប់ពី G-Dragon បានផុសរូបខ្លួនកាលពីក្មេងមានធ្វើសញ្ញានោះលើគណនី Instagram ផ្ទាល់ខ្លួន អមដោយ Caption ថា “Finger Heart”។

មិនយូរប៉ុន្មានក្រោយ G-Dragon បង្ហោះរូបថតវ័យក្មេងបញ្ជាក់ថាខ្លួនជាបង្កើតសញ្ញា Finger Heart ដំបូងគេបង្អស់ តារាកំប្លែងកូរ៉េខាងត្បូងម្នាក់ទៀត Yang Se Hyung ក៏បានបង្ហោះរូបថតខ្លួនឯងកាលពីក្មេងដែលមានធ្វើសញ្ញានេះដែរ។ មក​ដល់​ឥឡូវ សញ្ញាបេះដូងតូចកំពុង​ Trending នេះ នៅតែជា​អាថ៌កំបាំង មិន​ដឹង​ថា អ្នក​ណា​ជា​បង្កើត​មុន​គេ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

ថ្មីៗនេះ Mini Heart ត្រូវបានប្រើ​ប្រាស់​ដោយ​ស្រីស្អាតមួយក្រុម នៅ​ក្នុង​វីដេអូ​មួយ ដែលគេជឿថា ស្នេហា និង​សម្រស់ស្អាត ត្រូវ​ដើរទន្ទឹមគ្នា។ មើល​វីដេអូខាងក្រោម៖

មើលតារាកូរ៉េល្បីៗលេងស្ទីលសញ្ញា Mini Heart៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម