ដាច់​ផ្ងារ!តាម​ពិត​ស្រី​ស្អាត​ស្លៀក​សិចស៊ី​អបអរ U23 វៀតណាម​ជា​បុរស​កែភេទសោះ

  • 2018-01-23 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ក្រុម​បាល់ទាត់ U23 វៀតណាម ​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ក្នុង​ការ​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC U23 Championship ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៨ ដោយ​យក​ឈ្នះ ​អ៊ីរ៉ាក់ ពី​បាល់​កាត់​សេចក្ដី​ប៉េណាល់ទី ៥-៣ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​សប្ដាហ៍​មុន យុវជន​វៀតណាម​ជាច្រើន​បាន​នាំគ្នា​អបអរ​តាម​ដង​ផ្លូវ។

រូបនារីដែលស្លៀកពាក់សិចស៊ីពេលអបអរតាមផ្លូវ

ក្នុង​នោះ​ដែរ មាន​រូបភាព​គួរឲ្យ​ទាក់ទាញ​ជាច្រើន តែ​រូប​ដែល​ទទួល​បាន​ការ​ស្វែងរក​ខ្លាំង​បំផុត​នោះ គឺ​រូបភាព​របស់​នារី​វ័យ​ក្មេង ដែល​ពាក់​ក្រវាត់​ក្រណាត់​ពណ៌​ក្រហម-លឿង​នៅ​ជុំវិញ​ទ្រូង។ នាង​បាន​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​អ្នក​និយម​លេង​អនឡាញ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។ នារី​ជនជាតិ​វៀតណាម​ដែល​បាន​បង្ហាញ​ភាព​សិចស៊ី ដោយ​យក​ទង់ជាតិ​ទៅ​រុំ​ដង​ខ្លួន​ជំនួស​ខោអាវ ត្រូវ​បាន​គេ​រក​ឃើញ ដោយ​នាង​រស់​នៅ​សៃហ្គន​ឈ្មោះ Đông Đông ។

រូបដែលធ្វើឲ្យបណ្ដាញអ៊ីធឺណិតវៀតណាមកក្រើក

ក្រោយ​ដឹង​ប្រវត្តិ​ពិត ធ្វើឲ្យ​អ្នក​លង់​នឹង​សម្រស់​នាង ត្រូវ​ដក​ថយ​ទាំងអស់ ព្រោះ​នាង​ជា​នារី​កែ​ភេទ​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង៕

រូប Đông Đông មុនពេលវះកាត់កែភេទ

ចុចអាន៖ក្រោយ​ព័ត៌មាន​ឈ្លោះ​គ្នា ឈិន ឡុង និង​លី លាន​ជា មិន​ខ្ចី​មើល​​មុខ​គ្នា​ក្នុង​កម្មវិធី​របស់​មហាសេដ្ឋី Jack Ma

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម