គន្លឹះ ២ នាទីជួយ​ឲ្យ​នារី​មើល​ទៅ​ស្រក ៥ គីឡូក្រាម និង​មាន​រាង​ទាក់ទាញជាង​មុន

  • 2018-01-23 07:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាមញ្ញ​ខ្លាំង​ណាស់។ គន្លឹះ​ទាំង​នេះ​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្លីម ហើយ​កាន់​តែ​ទាក់ទាញ​នៅ​ក្នុង​ភ្នែក​មនុស្ស​គ្រប់​គ្នា។ មិន​មែន​ជា​អព្ភូតហេតុ ឬ​ការ​ប្រើ​ផលិតផល និង​សេវាកម្ម​ថ្លៃ​ៗ ទេ ពីព្រោះ​បើ​ចេះ​គន្លឹះ​ទាំង ៥ នេះ ក្នុង​រយៈពេល​ត្រឹមតែ ២-៣នាទី​អាច​ជួយ​ប្រែ​រូបរាង​មិន​ស្អាត ទៅ​ជា​ស្អាត​វិញ៖

១.ឈរ​ជុច​ជើង​ស្ដាំ៖ កែង​ជើង​ខ្ពស់​ជួយ​ស្ត្រី​ឲ្យ​ក្លាយ​ទៅ​ជា​ស្រស់​ស្អាត និង​មាន​មន្ត​ស្នេហ៍ ហើយ​រាង​ក៏​ស្រឡូន​ជាង​មុន។ តែ​ក៏​មិន​អា​ឈរ​ត្រង់​ស្លូ​បាន​ដែរ គួរតែ​ចេះ​កាច់​រាង ដោយ​បន្ទន់​ជើង​ស្ដាំ​បន្តិច ហើយ​​លើក​ត្រគាក​ឲ្យ​ខ្ពស់ ឈរ​បែប​នេះ ទើប​ឃើញ​រាង​ស្អាត។

រូបតំណាង

**២.ជៀសវាង​សំលៀកបំពាក់​រលុង ឬ​តឹង​ពេក**៖ ស្លៀក​សំលៀកបំពាក់​ដែល​មិន​សម​នឹង​ទំហំ​នៃ​រាងកាយ​របស់​អ្នក ធំ ឬ​តូច​ពេក​ធ្វើឲ្យ​រាង​អ្នក​កាន់តែ​ធាត់។ គួរ​រក​ខោអាវ​ណា​ដែល​រឹប​ចេញ​រាង​ត្រង់​ចង្កេះ​បន្តិច ទើប​មើល​ទៅ​មាន​គន្លាក់​ចង្កេះ និង​ស្រឡូនស្អាត។

រូបតំណាង

៣.រក្សា​ខ្នង​របស់​អ្នក​ឲ្យ​ត្រង់​គ្រប់​ពេល៖ ពេល​ឆ្អឹង​ខ្នង​អ្នក​ត្រង់​បញ្ឈរ​រហូត​នោះ ចង្កេះ​អ្នក​ក៏​មើល​ទៅ​តូច​ដែរ។ តែ​បើ​ហ៊ាន​តែ​អង្គុយ​កោង នោះ​ទោះ​ជា​គ្មាន​ក្បាល​ពោះ ក៏​រាង​អ្នក​មើល​ទៅ​ធាត់​ដែរ។

រូបតំណាង

៤.កុំ​ប្រើ​កន្សែង​បង់ក៖ ជំនួស​ឲ្យ​ការ​រុំ​កន្សែង​ក្រាស់​ៗ​នៅ​លើ​ក​របស់​អ្នក ហើយ​ទម្លាក់​សក់ អ្នក​គួរតែ​ពាក់​អាវ​ចាក់​តែ​មួយ​ជាន់ ហើយ​លើក​សក់​ឲ្យ​ស្រឡះ​ក។

រូបតំណាង

៥.ផ្លាស់ប្ដូរ​ម៉ូដ​សក់៖ បើសិនជា​អ្នក​មាន​សក់​វែង ចូរ​ព្យាយាម​ផ្លាស់ប្ដូរ​មក​កាត់​សក់​ខ្លី​ម្ដង ដើម្បី​បង្កើត​ជា​ស្ទីល​ថ្មី​របស់​អ្នក។ តែ​ត្រូវ​ដឹង​ពី​ទម្រង់​មុខ​ខ្លួន​ឯង​ជាមុន​សិន បើ​មិន​អាច​កាត់​ខ្លី​ពេក គួរ​កាត់​មក​ត្រឹម​ស្មា ឬ​ក ធ្វើឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ៕

រូបតំណាង

ចុចអាន៖អ្នក​មាន​ក្លៀក​ខ្មៅ​លាប​អ្វី​ក៏​មិនបាត់ សាក​ល្បងជាមួយ​ម្សៅ​ហុយ​វិញ​ម្ដង​មើស៍!

ប្រភព៖ lady9 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម