ប្អូន​ប្រុស Ha Ji Won ស្លាប់ អ្នក​កាសែត​បែរ​ជា​ដាក់​រូប V ក្រុម BTS ទៅ​វិញ

  • 2018-01-23 04:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​កូរ៉េ​មួយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ BTS ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដាក់​រូប​សមាជិក V លាចាកលោក​ហើយ។

កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​កន្លង​ទៅ​នេះ វិស័យ​សិល្បៈ​កូរ៉េ​បាន​ទទួល​ដំណឹង​ដ៏​សោកសៅ​មួយ​ទៀត​នៅ​ពេល តារា​សម្ដែង Jeon Tae Soo ប្អូន​ប្រុស​របស់​តារា​សម្ដែង​ស្រី Ha Ji Won បាន​ទទួល​មរណភាព​ទៅ។ ខណៈ​អ្នក​គាំទ្រ​មិន​ទាន់​បាត់​សោកសៅ​ផង​នោះ បណ្ដាញ​ព័ត៌មាន​មួយ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​នៅ​ពេល​ចុះ​រូប​តារា​ចម្រៀង V នៃ​ក្រុម BTS ជា​អ្នក​ស្លាប់​ទៅ​វិញ។

តាម​នោះ​ដែរ ប្រភព​ខាង​លើ​បាន​រាយការណ៍​ថា ប្អូន​ប្រុស​របស់ Ha Ji Won បាន​ស្លាប់​បាត់​បង់​នៅ​ពេល​ត្រៀម​ត្រលប់​មក​សិល្បៈ​វិញ​តាម​រយៈ​រឿង​ភាគ​មួយ ដោយ​មាន​ដាក់​រូប​តំណាង​២។ យ៉ាងណាក៏ដោយ រូប​តំណាង​ទី​១​មិន​មែន​រូប​របស់​តារា​អភ័ព្វ​វ័យ​៣៤​ឆ្នាំ​នោះ​ទេ បែរ​ជា​រូប​របស់​ប្រុស​ស្អាត​វ័យ២២​​ឆ្នាំ V ទៅ​វិញ។ កំហុស​ឆ្គង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ម្ចាស់​បទ "DNA” ខឹង​ជា​ខ្លាំង និង​ទាមទារ​សារ​ព័ត៌មាន​ខាង​លើ​កែ​រូប​នោះ​ចេញ៕

ចុចអាន៖Jonghyun រស់​នៅ​ជាមួយយុវភាព​ដ៏ឯកា គ្មាន​មនោសញ្ចេតនា និង​ភាព​កក់ក្ដៅ​ពី​ឪពុក​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel