រឿង ៥ យ៉ាង​ដែល​កុមារ​គ្រប់រូប​ត្រូវការ​ពី​ម្ដាយ​របស់​ពួកគេ

  • 2018-01-23 03:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ស្ថិត​ក្នុង​កុមារភាព​ក៏​ពិត​មែន តែ​ពួកគេ​ពិតជា​ដឹង​នូវ​អ្វី​ដែល​ម្ដាយ​ផ្ដល់​ឲ្យ ហើយ​កុមារ​ក៏​មាន​តម្រូវ​ការ​ដែរ។ កញ្ញា សូម​បង្ហាញ​ជូន​នូវ​រឿង ៥ យ៉ាង​ដែល​​កុមារ​គ្រប់រូប​ត្រូវការ​ពី​ម្ដាយ​របស់​ពួកគេ​ខ្លាំង​បំផុត៖

១.កុំ​ផ្ដល់​សម្ពាធ

មាន​ការ​ជំរុញ ទើប​ធ្វើឲ្យ​កុមារ​ខិតខំ​រៀន និង​មាន​ការ​រីក​លូតលាស់​លឿន​ជាង​មុន។ តែ​ពួកគេ​ មិន​ចង់​ឲ្យ​ម្ដាយ​បន្ថែម​ល្បឿន​នៃ​ការ​ជំរុញ​ឡើយ ព្រោះ​អាច​ដឹង​ធ្វើឲ្យ​ពួកគេ​ធំ​ដឹង​ក្ដី ទាំង​វ័យ​នៅ​ខ្ចី ឬ​អាច​ហៅ​ថា​ធំ​មុន​វ័យ។

២.ធ្វើ​ជា​គំរូ​ល្អ

ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​អាហារ​មួយ​មុខ​ណា អ្នក​គួរតែ​ជា​ធ្វើ​ជា​គំរូ ដោយ​ញ៉ាំ​ឲ្យ​គេ​មើល។ ព្រោះ​ពេល​នៅ​ជា​កុមារ​ ពួកគេ​ចូលចិត្ត​ចម្លង​អ្វី​ដែល​អ្នក​ដទៃ​ធ្វើ ដូច្នេះ​ការ​បង្កើត​គំរូ​ល្អ​នៃ​ការ​ហូបចុក និង​ហាត់​ប្រាណ​មាន​សុខភាព​ល្អ នឹង​ជំរុញ​ឲ្យ​ពួកគេ​ធ្វើតាម។

៣.ឮ​សម្ដី​ចេញ​ពី​មាត់ ប្រកប​ដោយ​ក្ដី​ស្រលាញ់

ក្មេង​តូច​ៗ​ចូលចិត្ត​ចង់​ស្ដាប់​ពាក្យ​ម្ដាយ ដែល​ប្រើ​សម្ដី​ទន់ភ្លន់ និង​ប្រកប​ដោយ​ក្ដី​ស្រលាញ់​ក្នុង​នោះ មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា ក៏​ពួកគេ​មិន​ចង់​ឮ​សម្ដី​គំរោះគំរើយ​ដែរ ជាពិសេស​ពេល​ពួកគេ​ធ្វើ​ខុស។ មួយ​វិញ​ទៀត​ពេល​ក្រាក​ពី​គេង​កូន​ក្មេង​ចង់​ឃើញ​ម្ដាយ​នៅ​ជិត និង​និយាយ​ពាក្យ​ថា «អរុណ​សួស្ដី​កូន​សម្លាញ់» ហើយ​ពាក្យ​យប់​ពួកគេ​ក៏​នៅ​តែ​ចង់​ស្ដាប់​ពាក្យ «រាត្រី​សួស្ដី» ដ៏​ផ្អែមល្ហែម​ពី​ម្ដាយ។

៤.ចង់​ឲ្យ​ម្ដាយ​អាន​រឿង​ឲ្យ​ស្ដាប់

ទោះ​ជា​ក្មេង​ខ្លះ​មិន​យល់​ពី​រឿង ឬ​សៀវភៅ​ដែល​ម្ដាយ​ខ្លួន​កំពុង​តែ​អាន​ក៏​ដោយ តែ​ពួកគេ​ពិតជា​ចង់​ស្ដាប់​ការ​និទាន​ដ៏​ពីរោះ​របស់​ម្ដាយ។ មួយ​វិញ​ទៀត​វិធី​នេះ អាច​បណ្ដុះ​គំនិត​ឲ្យ​គេ​ស្រលាញ់​សៀវភៅ​តាំងពី​ក្មេង និង​ធំ​ឡើង​ចេះ​ស្រលាញ់​ការ​អាន។

រូបតំណាង

៥.អនុញ្ញាត​ឲ្យ​កូន​ធ្វើ​ខុស​ខ្លះ

ការ​ធ្វើ​កំហុស គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​ដែល​ក្មេង​ៗ​ត្រូវ​តែ​រៀន និង​ជួយ​ឲ្យ​ពួកគេ​រីកចម្រើន​ក្រោយ​ពេល​ម្ដាយ​ប្រាប់​ឲ្យ​ពួកគេ​ស្វែង​យល់​ពី​ការ​ធ្វើ​ខុស។ ទាល់តែ​មាន​ខុស​ទើប កូន​របស់​អ្នក​អាច​រក​ឃើញ​ភាព​ត្រឹមត្រូវ​វិញ​បាន៕

ចុចអាន៖តិចនិក​គ្រប់គ្រង​ពេល​វេលា​​ដ៏​ល្អ សម្រាប់​​ស្ត្រី​មាន​កូន​ផង​​រវល់​ការងារ​ក្រៅ​ផង​​

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម