បញ្ហាទាំង ៩ មានតែមនុស្សស្រីសក់រួញប៉ុណ្ណោះ ដែលយល់ច្បាស់បំផុត
- 2018-01-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាទាំង ៩ មានតែមនុស្សស្រីសក់រួញប៉ុណ្ណោះ ដែលយល់ច្បាស់បំផុត
វាច្បាស់ណាស់ថាមនុស្សស្រីជាច្រើន មើលទៅស្រស់ស្អាតបំផុតនៅពេលពួកគេមានសរសៃសក់ត្រង់ និងរលាស់ដូចសរសៃសូត្រ។ ប៉ុន្តែជាការពិតមួយ គឺសក់រួញពិបាកក្នុងការរក្សា និងមិនអាចស្អាតគ្រប់ពេលបានឡើយ។ ចំណែកបញ្ហាទាំង ៩ ខាងក្រោមនេះ មានតែនារីសក់រួញប៉ុណ្ណោះដែលដឹងច្បាស់បំផុត៖
១.ថ្ងៃណាមានភ្លៀង គឺជាថ្ងៃអាក្រក់បំផុត៖ បើទោះជាខំគាបសក់ឲ្យត្រង់ស្អាតប៉ុណ្ណាក៏ដោយ តែពេលមានភ្លៀងធ្លាក់ គឺសក់នឹងត្រឡប់ទៅសភាពដើមវិញភ្លាម ហើយថែមទាំងសំពោងលើសដើមទៀតផង។
២.ភ្ញាក់ឡើងនៅពេលព្រឹក ជាមួយនឹងសក់រួញ៖ ក្មេងស្រីមានសក់រួញអង្កាញ់ ពេលពួកគេក្រាកពីគេង នោះសក់ឡើងសំពោងធំជាងខ្លួនទៅទៀត។
៣.ត្រូវប្ដូរម៉ូដសក់រាល់ថ្ងៃ៖ ជាធម្មតាបើសភាពសក់ពីធម្មជាតិរួញ ហើយសរសៃធំទៀត នោះទោះខំគាបប៉ុណ្ណាក៏បានតែមួយថ្ងៃដែរ។ ស្អែកគឺត្រូវរកម៉ូដថ្មីមកជំនួសវិញ បើមិនដូច្នោះទេមើលទៅប្រាកដជាមិនស្អាតឡើយ។
៤.ស៊ីម៉ោង៖ អ្នកមានសក់រួញត្រូវការពេលច្រើន ដើម្បីសក់ ក៏ដូចជាធ្វើម៉ូដដើម្បីបិទបាំងកុំឲ្យឃើញរួញខ្លាំងពេក។
៥.មួកសុវត្ថិភាព គឺជាសត្រូវដ៏ធំបំផុត៖ ប្រសិនបើអ្នកមានសក់រួញ នោះការពាក់មួកសុវត្ថិភាពអាចជាសត្រូវដ៏ធំ ព្រោះពេលដោះចេញមកវិញ មួកនឹងបំផ្លាញសក់ ក៏ដូចជាទាក់នៅកន្លែងផ្សេងៗ។
៦.ការធ្វើម៉ូដបួងឡើងលើ គឺមិនអាចទៅរួច៖ ឃើញម៉ូដសក់បួងគេធ្វើទៅស្អាត ហើយចង់ធ្វើតាម គឺទៅមិនរួចទេ ព្រោះសរសៃសក់មិនស្មើគ្នា និងមើលទៅមិនរលោង។
៧.ដៃគូរបស់អ្នកអាចពិបាក៖ ប្រសិនបើអ្នកមានដៃគូ នោះពេលគេងអាចពិបាកដល់ភាគីម្ខាងទៀត ដោយសារសក់បាំងមុខ ឬប៉ះផ្ទៃមុខ ធ្វើឲ្យគេមិនអាចគេងលក់បាន។
៧.ស្អប់ខ្យល់៖ បន្ទាប់ពីមួកសុវត្ថិភាព សត្រូវធំបន្ទាប់គឺខ្យល់នេះឯង។ ពេលវាបក់មកម្ដងៗ នឹងធ្វើឲ្យសក់អ្នកសំពោងធំជាងក្បាល។
៨.ក្រាស់អាចសិតមិនចូល៖ ក្រាស់ដែលមានមុខតូចៗ ប្រហែលជាធ្វើឲ្យអ្នកពិបាកក្នុងការសិត ព្រោះវាមិនងាយចូលទៅប៉ះស្បែកក្បាល។
៩.ដាច់សក់៖ ក្រាស់ធ្មេញញឹក អាចធ្វើឲ្យសក់រួញឆាប់ដាច់ខ្លាំង៕
ចុចអាន៖បណ្ដុំម៉ូដសក់ខ្លីត្រឹមចង្កា ដែលកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់នារីអាស៊ី