គន្លឹះ​សំខាន់ៗ​ ដើម្បី​ឲ្យ​​រៀបការ​រួច​សល់​លុយ ហើយ​មាន​របរ​រកស៊ី​​​ទៀត​

  • 2018-01-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រៀបការ​រួច​ ស្វាមី​ភរិយា​​មិន​មែន​ចង់​បាន​តែ​លុយ​សល់​ពី​ចំណង​ដៃ​ប៉ុណ្ណោះ​ទេ ពួក​គេ​ត្រូវ​ការ​រៀប​ចំ​ផែន​ការ​បន្ថែម​ដើម្បី​ពង្រីក​ទុន​ ក៏​ដូច​ជា​បង្កើត​របរ​រក​ស៊ី​ផ្សេង​ៗ​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​គួរ​ដឹង​៖

១. កំណត់​ពី​លក្ខណៈ​សម្បត្តិ​ដៃ​គូ​ជីវិត​ដែល​ចង់​បាន

មុន​សម្រេច​ជ្រើសរើស​នរណា​ម្នាក់​ជា​ដៃគូ​ជីវិត​ ត្រូវ​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ថា ច​ង់​បាន​ស្វាមី ឬ​ភរិយា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រភេទ​ណា​ ព្រោះ​មាន​តែ​ដៃ​គូ​ជីវិត​របស់​យើង​ទេ ​ដែល​អាច​រួម​ចំណែក​ផ្សា​ភ្ជាប់​គោលដៅ​ជោគជ័យ​នា​ពេល​អនាគត​ជាមួយ​គ្នា​បាន​។

រូបតំណាង

**២.​ ដឹង​ពី​ខ្លួន​ឯង​ច្បាស់**

​ចំណុច​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​ដៃគូ​​ជីវិត​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​នោះ ​មាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ​ឬ​នៅ​?  កាលណា​គូ​ស្វាមី​ភរិយា ​មាន​លក្ខណៈ​សម្បត្តិ​ស្រប​គ្នា​ហើយ ​នោះ​ទើប​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ និង​ភាព​រីក​ចម្រើន​ទៅ​ថ្ងៃ​មុខ​។

៣. ​ចំណាយ​ពេល​ដើម្បី​ពិភាក្សា​ក្រោយ​រៀបការ​ហើយ

ត្រូវ​ពិភាក្សា​គ្នា​ក្រោយ​រៀបការ​​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា ​តើ​គួរ​ធ្វើ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​មាន​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​។ ពេល​ដែល​កំពុង​ធ្វើ​ការ​ត្រូវ​ចាប់​ផ្ដើម​កំណត់​ពី​គោលដៅ​ឱ្យ​ហើយ ​បូក​រួម​​ទាំង​ការ​អភិវឌ្ឍ​សមត្ថភាព​កំឡុង​ពេល​ធ្វើ​ការ​ មិន​តែ​ប៉ុណ្ណោះ​ក៏​ត្រូវ​គិត​ពី​ការ​រាប់​អាន​មិត្ត​ភក្ដិ​ដែល​ជា​អ្នក​រកស៊ី ​ការ​អាន​សៀវភៅ​មុខ​ជំនួញ​ផ្សេងៗ ​ឬ​ចូល​រួម​កម្ម​វិធី​នានា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​​ និង​​សិក្សា​ពី​អ្នក​ជោគជ័យ​ផង​ដែរ​​។

៤. ត្រៀមខ្លួនមុនចេញរកស៊ី

មក​ដល់​ចំណុច​ដែល​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​សមត្ថភាព​រៀង​ខ្លួន​ហើយ ​ត្រូវ​សួរ​ខ្លួន​ឯង​បន្ត​ទៀត​ថាគួរ​ហ៊ាន​ប្រថុយ​នៅ​ក្នុង​ការ​រក​ស៊ី​ហើយ​ឬ​នៅ? សម្រាប់​ប្តី​ប្រពន្ធ​ដែ​ល​មាន​បទ​ពិសោធន៍​ចេញ​រក​ស៊ី​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ភាគី​ដែល​មាន​ប្រាក់​ខែ​តិច ​​ត្រូវ​ចេញ​មុន​ដើម្បី​គ្រប់​គ្រង​អាជីវកម្ម ​ហើយ​អ្នក​ប្រាក់​ខែ​ច្រើន ​គួរ​នៅ​ធ្វើ​ការ​ រួច​ហើយ​ជួយ​នៅ​គាំ​ទ្រ​ពី​ក្រោយ​ខ្នង​។ ​​ព្រោះ​ថា ប្រសិន​បើ​អាជីវកម្ម​មាន​បញ្ហា​អ្នក​ប្រាក់​ខែ​ច្រើន​នៅ​តែ​អាច​រក​ប្រាក់​ចំណូល​ដើម្បី​ទប់ទល់​ជីវភាព​បាន៕

ទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា