ទៅញ៉ាំការគេ​មួយ​រោង ណា សាឌី ​ចំណាយ​ជាង​ ២០០​ ដុល្លារ

  • 2018-01-22 03:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រដូវ​កាល​ញ៉ាំ​ការ​ម្ដង​ៗ​ គ្រប់​គ្នា​ មិន​ត្រឹម​តែ​កូន​កំលោះ​ក្រមុំ​ទេ​ សូម្បី​ភ្ញៀវ​ចូល​រួម​ ក៏​ត្រូវ​ត្រៀម​​ខ្លួន​រួចជាស្រេច​។​ ជា​ពិសេស​នារី​ៗ​តែ​ម្ដង​ គឺ​មិន​ត្រឹម​តែ​ត្រៀម​លុយ​សម្រាប់​ចង​ដៃ​ទេ​ តែ​ត្រូវ​ត្រៀម​សំលៀក​បំពាក់​ គ្រឿង​អលង្ការ​ កាបូប​ស្បែក​ជើង​ និង​ផាត់​មុខ​ធ្វើ​សក់​ផង​ដែរ។

យ៉ាង​ណា​មិញ​ តារា​ស្រី​​រូប​ស្រស់​ ដែល​កំពុង​មាន​ឈ្មោះ​បោះ​ ណា ​សា​ឌី​ បាន​ប្រាប់​ កញ្ញា ថា​ ជា​ទូទៅ​នាង​ចំណាយ​ជាង​ ២០០​ ដុល្លារ​ ក្នុង​១​មួយ​រោង​ ដើម្បី​​រៀប​ចំ​ខ្លួន​​ឲ្យ​បាន​សមរម្យ​ចូលរួម​ពិធី​មង្គលការ ហើយ​មិន​ទាន់​គិត​ទាំង​ចំណង​ដៃ​ផង។​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​នាង​បាន​រៀប​រ៉ាប់​ថា​៖ "ឥឡូវនេះ​ឈ្នួល​កាត់​រ៉ូប​ញ៉ាំ​ការ​ថ្លៃ​ណាស់​បង​ យ៉ាង​ហោច​ក៏​ត្រូវ​ចំណាយ​ជាង​ ១០០​ដុល្លារ​ដែរ​ គិត​ទាំង​កំណាត់​ និង​ថ្លៃ​ឈ្នួល​កាត់"។ នាង​បាន​បន្ថែម​ថា៖ "ជាទូទៅ​ មិន​ថា​ខ្ញុំ​មិន​ថា​គេ​ទេ​ ស្លៀក​រ៉ូប​ញ៉ាំ​ការ​​មួយ​ឈុត​បាន​យ៉ាង​ច្រើន​ ២​ រោង​ប៉ុណ្ណោះ​ ព្រោះ​យើង​មិន​អាច​ស្លៀកពាក់​ដដែល​ៗ​ច្រើន​ដង​ពេក​ទេ"។

ចំពោះ​ការ​ចំណាយ​លើ​ការ​ផាត់​មុខ​ធ្វើ​សក់​វិញ​ នាង​បញ្ជាក់​ថា​៖ "​ខ្ញុំ​ផាត់​មុខ​ចំណាយ​អស់​តែ​ ១៥​ ដុល្លារ​ប៉ុណ្ណោះ​ បង​ព្រោះ​ខ្ញុំ​ជា​ម៉ូយ​ប្រចាំ​នៅ​ហាង​ដែល​ផាត់​មុខ​ធ្វើ​សក់​ឲ្យ​ខ្ញុំ​នោះ​ ចឹង​ហើយ​ទើប​គាត់​បញ្ចុះ​តម្លៃ​ឲ្យ​ខ្ញុំ"។ ក្រៅ​ពី​រ៉ូប​ សក់​ និង​មុខ​ សាឌី​​ បញ្ជាក់​ថា​នៅ​មាន​ ស្បែក​ជើង​ និង​កាបូប​ទៀត​ដែល​នាង​ត្រូវ​ចំណាយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ទង់​ចំណាយ​អស់​ជាង​ ២០០​ដុល្លារ​បែប​នេះ៕

ចុចអាន៖Fan Bingbing ប្រជែង​សម្រស់​ជាមួយ​រាជិនី​កែ​ភេទ​ថៃ Nong Poy នៅប្រទេសថៃ

រូបភាព​ផ្ដល់សិទ្ធដោយ៖​ facebook Sa Dy

អត្ថបទ៖ Pencharm

facebook Sa Dy

អត្ថបទពេញនិយម