៩ សំណួរ​ត្រូវ​តែ​សួរ​ខ្លួន​ឯងសិន សឹម​សម្រេចចិត្តជ្រើសរើសផ្លូវបែកគ្នា

  • 2018-01-21 05:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ឲ្យ​គ្រប់យ៉ាង​ក្លាយ​ទៅជា​វិប្បដិសារីអី ព្រោះ​ពេល​ខ្លះ​ការ​គិតខ្លី ការ​គិតខុស​មួយ​ពេល​ងាច​ឲ្យ​គ្រប់យ៉ាង​រលាយទៅយ៉ាង​ស្រួល។ បើ​សិន​ជា​អ្នក​ចង់​បែក​គ្នា​ពី​ដៃ​គូ​របស់​អ្នក​មែន​ វា​ក៏​មិន​ទាន់​ខាត​ពេល​អី​ដែរ​បើ​អ្នក​ចំណាយ​ពេល​បន្តិច​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​នោះ​​ ហើយ​ទាំង​នេះ​សុទ្ធ​តែ​ជា​សំណួរ​ដែល​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​សិន​សឹម​ធ្វើ​ការ​សម្រេច​ចិត្ត​ ៖

១. វា​ជា​ការខឹង​មួយ​ពេល​ទេ​មែន​ទេ​?​

នៅ​ពេល​ដែល​ក្នុង​ខ្លួន​មាន​កំហឹង​នោះ គ្រប់យ៉ាង​គឺ​ផុយស្រួយ​ខ្លាំង​ណាស់ ដូច្នេះ​អ្នក​មិន​អាច​សម្រេច​ចិត្ត​ពេល​ខ្លួន​កំពុង​ខឹង​ដាច់ក្បាល​ដាច់កន្ទុយ​នោះ​ទេ។ សម្រាក​បន្តិច ដក​ដង្ហើម​ឲ្យ​ស្រួល ឲ្យ​សួរ​ខ្លួន​ង​ម្ដង​ទៀតថា​ពិត​ទេ​ដែល​ចង់​ដើរផ្លូវ​បញ្ចប់​នេះ?

រូបតំណាង

**២. អាច​សម្រួល​គ្នាវិញ​បាន​ទេ?​**

រឿង​នោះ​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទៅ​បាន​ជា​ចង់​បែក​គ្នា? គួរ​តែ​និយាយ​ពី​បញ្ហា​ចេញ​មក​ទាំង​អស់​គ្នា​ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​សឹម​គិត​ថា​គួរ​តែ​បន្ត​ ឬ​បញ្ចប់។​ អ្នក​គួរ​តែ​ស្ដាប់​និង​គោរព​នូវ​អារម្មណ៍​របស់​គាត់​​ហើយ​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​មាន​រឿង​នេះ​កើត​ឡើង។

៣. គិត​អី​ឆ្កួតៗម្នាក់​ឯង​មែន​ទេ​?​

អារម្មណ៍​ពេល​ខ្លះ​គិត​អី​ឆ្កួតៗ​តែ​​ឯង ទាំង​ម្ខាង​ទៀត​មិន​បាន​ដឹង​អី​សោះ។ អ្នក​មិន​គួរ​គិត​អ្វី​តែ​ម្នាក់​ឯង​ទេ​ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​មាន​ការ​យល់​ច្រឡំ ទាំង​គាត់​មិន​បាន​ធ្វើ​ខុស​អ្វី​ទាំង​អស់។​ កុំ​មាន​រឿង​អី​ជឿ​តាម​គេ​ហើយ​មក​ធ្វើ​ឲ្យ​ស្នេហា​អ្នក​បែក​បាក់​នោះ​។

៤. វាជាស្នេហា​ដែល​អ្នក​ត្រូវ​ការ​ទៀត​ទេ?​

អស់អារម្មណ៍​លើ​ស្នេហា​នោះហើយ​មែន​ទេ? ឬ​គ្រាន់​ទេ​ជា​ការ​ឈ្លោះគ្នា​ធម្មតា? បើ​នៅ​តែ​ស្រឡាញ់ នៅ​តែ​ត្រូវ​ការ​គ្នាកុំ​ប្រញ៉ាប់​បញ្ចប់​វា​ពេក ព្រោះ​ពេល​ក្រោយ​អ្នក​អាច​នឹង​យំនឹក​គ្នា។

៥. បែក​គ្នា​ហើយ​តើ​ជីវិត​អ្នក​អាច​ប្រែប្រួល​ទេ?

ការ​ឈឈឺចាប់ ការ​សោកស្ដាយ ភាព​ឯកា នឹង​អាច​រត់​មក​រក​អ្នក​បន្ទាប់​ពី​បែក​គ្នា តើ​បែប​នេះ​អ្នក​អាច​ទ្រាំ​បាន​ទេ? ហើយ​បើ​បែក​គ្នា​ទៅអ្នក​នៅ​តែ​ជាអ្នក​ អ្នក​នៅ​តែ​រីករាយ​ឬ​អត់? មុន​ពេល​ដែល​គិត​ថា​បែក​ពី​គាត់​ អ្នក​គួរ​តែ​ត្រៀម​ថា​អ្វី​នឹង​កើត​ឡើង​ចំពោះ​ខ្លួន​ឯង​សិន។​ តើ​គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្ដូរ​ទៅ​ជា​បែប​ណា? អ្នក​អាច​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​នោះ​បាន​ទេ​?​ បាន​អ្នក​មិន​ទាន់​ទទួល​យក​វា​បាន​អ្នក​មិន​គួរ​ចាក​ចេញ​ទាំង​លំបាក​ឡើយ។​

រូបតំណាង

៦. នឹង​ស្ដាយ​ក្រោយ​ទេ​ចំពោះ​ស្នេហា​នេះ​?

អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា​អ្នក​នឹង​សោក​ស្ដាយ​ពេល​ដែល​បាត់​បង់​វា​ទៅ​​ ព្រោះ​អ្នក​បាន​ចំណាយ​ពេល​ជាមួយ​ស្នេហា​នេះ​យូរហើយ​ និង​បាន​បង្កើត​បាន​អនុស្សាវរីយ៍​ជា​ច្រើន​។​ តើ​អ្នក​មិន​ស្ដាយ​ទេ​មែន​ទេ?

៧. ការបែកគ្នា​នេះជា​អារម្មណ៍​ពិត​ ឬ​គ្រាន់​តែចង់​សាក​ចិត្តគេ ឬជា​ការលេង​សើច?

​​ បើ​សិន​​ជា​អ្នក​គ្រាន់​តែ​យក​ការ​បែក​គ្នា​ដើម្បីសាកចិត្ត​គ្នា ឬ​ចង់​ធ្វើ​ឲ្យ​ស្នេហា​នោះល្អ​ជាងមុន សុំ​កុំ​ធ្វើវា​អីព្រោះ​វា​ជា​ចរិត​កូនក្មេង​ធ្វើ​តែ​ប៉ុណ្ណោះ។ កុំ​យក​ការ​បែក​គ្នា​ធ្វើ​ជា​ដំណោះស្រាយ ឬដើម្បី​បន្លាច​ម្ខាងៗ ព្រោះ​វា​អាច​ឲ្យ​អាច​ដើរ​ផ្លូវ​ខុស។

៨. តើ​មាន​អ្នក​ណា​ជំរុញ​ឲ្យ​អ្នក​បែក​គ្នា​ទេ?​

កុំ​បែក​គ្នា​ដោយសារ​អ្នក​ដទៃ​ឲ្យ​សោះ ព្រោះ​វា​ជា​សេចក្ដី​សុខ​អ្នក​មិន​មែន​រស់​តាម​តែ​ចិត្ត​គេ​ឡើយ។ សួរ​ខ្លួន​ឯង​មើល ថាតើ​មាន​អ្នក​មាន​មិត្តភ័ក្ដិ​ ឬក៏​ គ្រួសារ​ជា​អ្នក​ជំរុញ​ឲ្យ​ធ្វើ​បែប​នេះ​មែន​ទេ?​ ប្រហែល​ជា​ពួក​គេ​មាន​បំណង​អ្វី​មួយ​ទើប​ពួក​គេ​ចង់​ឲ្យ​អ្នក​ធ្វើ​បែប​នេះ​ ជា​ការ​ប្រសើរ​អ្នក​គួរ​តែ​សម្រេច​ចិត្ត​ខ្លួន​ឯង​ទៅ។

៩. ​ធ្លាប់​​ថែរក្សា​​ស្នេហា​នេះ​បាន​ល្អឬក៏​អត់?

ពេល​ខ្លះ​អ្នក​ឃើញ​តែ​ចំណុច​អាក្រក់​របស់​គាត់​ដោយ​មិន​បាន​មើល​ពី​ខ្លួន​ឯង​។ អ្នក​គួរ​តែ​ក្រឡេក​មើល​ខ្លួន​ឯង​បន្តិច​សិន​ថា​តើ​អ្នក​មាន​ខុស​ឆ្គង​អ្វី​លើ​គាត់​ទេ​ ឬ​មួយ​ក៏​អ្នក​ធ្វើ​បែប​នេះ​ដើម្បី​យក​ល្អ​តែ​ខ្លួន​ឯង?

រូបតំណាង

ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្ដាយ​ក្រោយ​អ្នក​គួរតែ​គិត​គូរ​ឲ្យ​ច្បាស់​សិន​ កុំ​ធ្វើ​តាម​តែ​អារម្មណ៍ តាម​តែ​ការ​ខឹង ព្រោះ​ពេល​ខ្លះ​រឿង​ដែល​អ្នក​ធ្វើ​ហួស​ហើយ​មិន​អាច​ត្រឡប់​វិញ​ទេ​៕

ចុចអាន៖ទម្រាំ​អាច​រក​ស្នេហ៍​ពិត​ឃើញមនុស្សភាគច្រើន​ត្រូវ​ឆ្លង​កាត់ស្នេហា​ ៣​ប្រភេទ​នេះ​

ប្រភព៖ eharmony ប្រែ​សម្រួល៖ ផេង ផលធិតា