ភ្ញាក់ផ្អើល​ពេល​ដឹង​អត្តចរិត​ពិតប្រាកដ​របស់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ​

  • 2018-01-20 08:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​វិទ្យាសាស្ត្រ​ពីរ​រូប​ឈ្មោះ​ Paul Rozin និង​ Deborah Schiller មក​ពី​សាកលវិទ្យាល័យ​ Pennsylvania សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ដើម្បី​ស្វែង​យល់​ពី​អត្តចរិត​ពិត​របស់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ហឹរ ហើយ​ការពិត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ក៏​បង្ហាញ​ឡើង។

បុគ្គលិក​លក្ខណៈ

រាល់​អាហារ​នឹង​គ្មាន​រសជាតិ​សោះ​ឡើយ​បើ​គ្មាន​រសជាតិ​ម្ទេស​ ឬ​ម្រេច​ឱ្យ​ហឹរ​ៗ។ ការ​ស្ទង់​មតិ​ខាង​លើ​បាន​បង្ហាញ​ថា អ្នក​ចូល​ចិត្ត​រសជាតិ​ហឹរ​ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រឹង​មាំ​ ចូល​ចិត្ត​ការ​ផ្សង​ព្រេង​ និង​មាន​ជំនឿ​លើ​ខ្លួន​ឯង​ខ្ពស់។ ​មនុស្ស​ភាគ​ច្រើន​អាច​គិត​ថា​អ្នក​ចូល​ចិត្ត​ញ៉ាំ​ម្ទេស​គឺ​ជា​មនុស្ស​ឆេវឆាវ​ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ផ្ទុយ​ពី​ការ​សន្និដ្ឋាន​នេះ​ទៅ​វិញ គឺ​ពួក​គេ​ជា​មនុស្ស​រួសរាយ ទន់​ភ្លន់​ និង​មាន​ចិត្ត​ល្អ​ខ្លាំង​ណាស់ ហើយ​មាន​ចិត្ត​ស្មោះត្រង់។

រឿង​ស្នេហា

ពួក​គេ​ជា​មនុស្ស​ដែល​ស្មោះស្ម័គ្រ​នឹង​ស្នេហា​ និង​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង​។ ពេល​មាន​ស្នេហា​ ពួក​គេ​តែង​ខិតខំ​រក្សា​ស្នេហា​ឱ្យ​បាន​យូរ​អង្វែង​ ដោយ​មិន​ដែល​ខ្មាស​អៀន​ក្នុង​ការ​បង្ហាញ​អ្នក​ដទៃ​ពី​ភាព​អស្ចារ្យ​របស់​មនុស្ស​ដែល​គេ​ស្រលាញ់​ឡើយ។ ដោយ​សារ​តែ​ភាព​ស្មោះ​ត្រង់​នេះ​ហើយ ទើប​គេ​កម្រ​ឃើញ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ​អាច​ក្បត់​ដៃ​គូ​ស្នេហា​របស់​ពួក​គេ។ សម្រាប់​បុរស​ដែល​ចូល​ចិត្ត​ញ៉ាំ​ម្ទេស ការ​សិក្សា​បាន​រក​ឃើញ​ថា ពួក​គេ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់។​

រឿង​ការងារ

ពួក​គេ​ជា​មនុស្ស​ពូកែ ឆ្លាត​វៃ​ ​​មាន​ការ​គិត​បាន​រហ័ស​ មាន​មហិច្ឆតា​ខ្ពស់​ និង​មិន​ដែល​រារែក​ក្នុង​ការ​ប្រថុយ​អ្វី​ថ្មី​ឡើយ។ អ្នក​ដែល​សុខ​ចិត្ត​ទ្រាំ​ញ៉ាំ​អាហារ​ហឹរ​ ទោះ​បី​ត្រូវ​ចេញ​ទឹក​ភ្នែក ហូរ​សម្បោរ ឬ​បែក​ញើស​ក៏​ដោយ​ ច្រើន​ជា​មនុស្ស​ដែល​អត់​ទ្រាំ​នឹង​ការងារ​បាន​ល្អ​ ហ៊ាន​ប្រឈម​គ្រប់​ឧបសគ្គ​ធ្វើ​យ៉ាង​ណា​ដើម្បី​តែ​បាន​ជោគជ័យ៕

ប្រភព៖ PopSci ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម