អ្នក​គាំទ្រ​ឆ្ងល់​ថា​រាង Gypsy ស្អាត​ម្ល៉េះ? មិន​បាច់​ឆ្ងល់ មើល​សកម្មភាព​ហាត់ប្រាណ​ទាំងនេះ​​ដឹង​ហើយ

  • 2018-01-19 08:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​ជា Gypsy ឆ្នាំនេះ​មាន​វ័យ ៣០ ហើយ​ក៏​ដោយ តែ​និយាយ​ពី​សម្រស់​វិញ តារា​ស្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ​សូម​ខ្មាស ព្រោះ​រូបរាង​នាង​ស្រស់​ស្អាត និង​សិចស៊ី​មិន​ធម្មតា។ ចំណែក​មូលហេតុ​ដែល​ធ្វើឲ្យ​តួ​ស្រី​រូប​នេះ​មាន​រូបរាង​ស្អាត គឺ​ដោយសារ​ការ​ហាត់ប្រាណ និង​មាន​របប​អាហារ​ត្រឹមត្រូវ ដើម្បី​ថែរក្សា​សម្ផស្ស​ឲ្យ​នៅតែ​ស្អាត ជាពិសេស​គឺ​រាងរៅ​តែម្ដង។ ជា​ធម្មតា​ឲ្យតែ​ទំនេរ​ពី​ការងារ Gypsy តែង​មាន​មុខ​នៅ​កន្លែង gym ជានិច្ច ហើយ​នាង​ព្យាយាម​ហាត់​គ្រប់​ឧបករណ៍​ណា​ដែល​ជួយ​រាង​កាយ​ស្រឡូន និង​ត្រគាក​សាយ​ស្អាត។ ការ​ខិតខំ​ប្រឹងប្រែង​របស់​តារា​ស្រី​ខាងលើ​មិន​ឥតប្រយោជន៍ទេ គឺទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត ពោល​គឺ​នាង​តែងតែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​តារា​ស្រី​មាន​រាង​ស្អាត​បំផុត​ប្រចាំ​ប្រទេស​ថៃ​រហូត និង​ទទួល​បាន​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​រាង​ស្អាត​​មិន​ដាច់៕

Gypsy ស្ថិតក្នុង​ពេលសំលៀកបំពាក់​ហាត់ប្រាណ

Gypsy ពេស្ថិតក្នុង​ពេលសំលៀកបំពាក់​​ធម្មតា

ចុចអាន៖តារា​​ស្រី​អាស៊ី Vs តារា​​ស្រី​ហូលីវូដ​នរណា​ស្លៀក​ឈុត Vinyl បាន​ស្អាត​ជាង?

អត្ថបទ៖ ទ្រី រ៉ាវី

រូបភាព៖ Facebook page Gypsy

អត្ថបទពេញនិយម