បើមានអារម្មណ៍​ថាខួរក្បាល​ស្ពឹក​ស្រពន់ ធ្វើ​អីក៏​មិន​ចេញ គួរ​តែ​អនុវត្តវិធី​ទាំង​នេះ

  • 2018-01-19 07:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​ប្រហែល​ចេះ​តែ​និយាយ​ថា​ធុញ ស្មុគស្មាញ ឈឺក្បាល ហើយ​ធ្វើ​អី​ក៏​មិន​ចេញ​ទាំង​ដែល​ខ្លួន​ឯង​បាន​បំភ្លេច​ពី​វិធី​ថែរក្សា​ខួរក្បាលដោយ​មិន​អើពើ។ វិធី​សាស្ត្រ​ដ៏​ល្អ​​ក្នុង​ការ​ជួយ​ឲ្យ​ខួរក្បាល​មាន​ភាព​ស្រស់ស្រាយ​ និង​ឆ្លាតវៃជាង​មុន​នោះ គួរ​តែ​អនុវត្ត​នូវ​វិធីខាង​ក្រោម​នេះ៖

១. រៀន​លេង​ឧបករណ៍​តន្ត្រី​

ការ​ដែល​រៀន​លេង​នូវ​ឧបករណ៍​តន្ត្រី​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល​រីក​ចម្រើន​ រហ័សរហួនជាងមុន និង​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់ ព្រោះ​តន្ត្រី​​គឺ​ជា​គន្លឹះ​ដែល​អាច​ជំរុញ​កោសិកា​ខួរ​ក្បាល​ឲ្យ​មាន​សកម្មភាពច្រើន​បំផុត​។​

២. បរិភោគ​អាហារ​ណា​ដែល​ជំនួយ​ដល់​ខួរក្បាល

អ្នក​ញ៉ាំ​​អាហារ​ល្អ​ប៉ុណ្ណា​ អ្នក​នឹង​ទទួល​បាន​ផលប៉ុណ្ណឹង​ដូច​គ្នា​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​អាហារ​ណា​ដែល​ជំនួយ​ដល់​ខួរ​ក្បាល​ និង​ជៀសវាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​អ្នក​ចុះ​ខ្សោយ។ អ្នក​គួរ​តែ​ព្យយាមញ៉ាំ​បន្លែ​ ផ្លែឈើដូចជា ផ្លែ​ប៉េងប៉ោះ​ប្រភេទ​តូច ស្ពៃ​ក្តោប​ ផ្កា​ខាត់ណា​ ពពួក​ផ្លែ​ប៊ឺ​រី​ ផ្លែឈើ​រី​ ផ្លែ​ត្រប់​ និង​ឆៃថាវ​ក៏​ជួយ​បង្កើន​ការចងចាំ​ដែរ។

3. កាត់​បន្ថយ​ការ​គេង​លើសកំណត់របស់​អ្នក​

ការ​គេង​ច្រើន​វា​មិន​បាន​ផ្ដល់​ផល​ល្អ​ឲ្យ​ខួរក្បាល​នោះ​ទេ​ ផ្ទុយ​ទៅវិញ​វា​រឹត​តែ​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​ស្ពឹក​ស្រពន់​មិន​រហ័សរហួន ដូច្នេះ​អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​គេង​លើស​កំណត់​របស់​អ្នក​ទើប​ជា​ការ​ល្អ​។

រូបតំណាង

4. ឲ្យ​ខ្លួន​​ប្រាណ​ ​មាន​ចលនា

អ្នក​គួរ​តែ​ធ្វើ​ចលនា​សម្រាប់​ខ្លួន​ប្រាណ​ដូច​ជា​ លំហាត់​ប្រាណ​ ការ​កម្សាន្ត​ ដែល​ប្រើ​ប្រាស់​កម្លាំង​ ​​ព្រោះ​វា​គឺ​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មាំមួន​ និង​ឆ្លាត​ជាង​មុន​។ មិន​គួរ​ណា​ទម្លាប់​ខ្លួន​ខ្ជិល​ច្រអូស ស្ពឹកស្រពន់ ងើបទៅ​ណា​មិន​រួច​ឡើយ។

៥. មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ល្អ​ៗ​

រាប់អាន​ជាមួយ​មនុស្ស​ល្អៗ មាន​គំនិត​ទូលំទូលាយ​ច្រើន​ពិត​ជា​ល្អ​សម្រាប់​ខួរក្បាល​ណាស ព្រោះ​វា​​ជួយ​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត​ កាន់​តែ​ទទួល​ចំណេះដឹង​ថ្មី​ៗ​សម្រាប់​អភិវឌ្ឍ​ខួរក្បាល​របស់អ្នក​។

៦. ចៀសវាង​ការ​ស្មុគស្មាញ​ខ្លាំង​

អ្នក​គួរតែ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​រឿង​មិន​សប្បាយ​ចិត្ត​ រឿង​ដែល​ធ្វើ​ឲ្យ​ចិត្ត​ និង​ខួរក្បាល​អ្នក​មិន​ស្រស់ថ្លាឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ គួរ​តែធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រីករាយ​និង​ ធូរស្រាល​ជាងមុន ដើម្បី​បង្កើន​ភាព​ឈ្លាសវៃ​របស់​អ្នក​។

7. រៀន​​ជំនាញ​អ្វី​ដែល​ថ្មី​

អ្នក​អាច​រៀន​ភាសា​ដែល​អ្នក​មិន​ទាន់​ចេះ​ រៀន​​ហែល​ទឹក​ រៀន​គូរ​រូប​ រៀន​ថតរូប​ និង​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ចេះ​​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ​ និង​ពូកែ​។

ការថែរក្សា​ខួរក្បាល​គឺ​សំខាន់​ណាស់ បើ​អ្នក​ទម្លាប់​ឲ្យ​វា​ខ្ជិល វា​នឹង​ខ្ជិល បើ​អ្នក​ទម្លាប់​ឲ្យ​វា​សកម្មវា​នឹង​សកម្ម៕

ចុចអាន៖ស្ដាប់​ចម្រៀង​មិន​មែន​Dramaអត់​​​ន័យ​​ទេ តែ​ទទួល​បាន​ប្រយោជន៍​នឹកស្មាន​មិនដល់

ប្រភព៖ CNN ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម