ឆេះផ្ទះ​ប៉ុនណា​ប៉ុនណី ប្ដីប្រពន្ធ​បែរ​មក​នាំ​គ្នាថត​សែលហ្វី​ (វីដេអូ)

  • 2018-01-16 02:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មី​ៗ​នេះ​ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​កន្លែង​នៅ​ខេត្ត​ Guangxi​ ប្រទេស​ចិន​ ដោយ​សារ​ការ​ធ្វេស​ប្រហែស​ពេល​អ៊ុត​ខោអាវ។​ អ្វី​ដែល​គូរ​ឲ្យ​ហួស​ចិត្ត​នោះ​គឺ​ ប្ដី​ប្រពន្ធ​ដែល​ជា​ម្ចាស់​ផ្ទះ​ គ្មាន​ការ​ភិត​ភ័យ​ ព្រម​ទាំង​អស់​សំណើច​ ហើយ​ថត​សែលហ្វី​ បង្ហោះ​លើ​Social Media​ ធ្វើ​ព្រងើយ​ ទៅ​វិញ។​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក្រោយ​បង្ហោះ​រូប​នោះ​ មាន​ការ​ចែក​រំលែក​ត​ៗ​គ្នា​យ៉ាង​ល្បី​សុះសាយ​ ពាសពេញ​អ៊ីនធឺណិត។​ ក្រោយ​មក​ម្ចាស់​ផ្ទះ​បាន​ចេញ​បក​ស្រាយ​ថា​ រូប​ថត​ទាំង​នោះ​ គឺ​ទុក​ជា​ការ​ដាស់​​ស្មារតី​ប្រុង​ប្រយ័ត្ន​ អំពី​អគ្គីភ័យ​និង​ការ​យល់​ដឹង​ពី​ការ​ប្រើ​ប្រាស់​បំពង់​ពន្លត់​អគ្គីភ័យ​ផង​ដែរ។​

ក្រោយ​ពី​ចេញ​ការ​បក​ស្រាយ​នេះ​រួច​ គូរ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​នេះ​ ត្រូវ​បាន​មហាជន​សរសើរ​ថា​មាន​ស្មារតី​រឹង​មាំ​និង​ចេះ​គ្រប់​គ្រង់​ស្ថានការណ៍​បាន​ល្អ​ដែល​ធ្វើ​ឲ្យ​ការ​ខូច​ខាត​ មាន​ទម្រង់​តិច​តួច​ និង​គ្មាន​នរណា​ម្នាក់​រង​របួស។

ប្រភព៖ Mirror ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម