ក្រោយ Song Hye Kyo ដល់​វេន Song Joong Ki ស្និទ្ធស្នាល​ជាមួយ​ប្រធានាធិបតី​កូរ៉េ​វិញ​ម្ដង

  • 2018-01-13 04:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ហាក់​ដូច​ប្ដី​ប្រពន្ធ​តារា​សម្ដែង​មាន​ឥទ្ធិពល Song Joong Ki និង Song Hye Kyo មាន​និស្ស័យ​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ខ្លួន​ខ្លាំង​ណាស់។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២​ខែ​មករា​មុន​នេះ កំពូល​តារា​សម្ដែង​ប្រុស Song Joong Ki ព្រម​ជាមួយ​នឹង​រាជិនី​ស្គី​ទឹក​កក Kim Yuna បាន​អម​ដំណើរ​ប្រធានាធិបតី​កូរ៉េ Moon Jae In ដើម្បី​ទៅ​សម្ពោធ​ព្រលាន​ឆ្លាត​វៃ​ថ្មី​របស់​ប្រទេស​ខ្លួន។ មាន​វត្តមាន​នៅ​ទី​នេះ ប្រុស​ស្អាត​វ័យ​៣៣​ឆ្នាំ ស្លៀក​ឈុត​អាវ​ធំ​មើល​ទៅ​សង្ហា​ប្លែក​ខុស​ពី​សំលៀកបំពាក់​សាមញ្ញ​ប្រចាំ​ថ្ងៃ​របស់​លោក។

តាម​សកម្មភាព​នេះ​ដែរ ទើប​គេ​ដឹង​ថា​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ មាន​ឥទ្ធិពល​ដល់​កម្រិត​ណា ត្បិត​ទើប​តែ​ចុង​ខែ​ធ្នូ​មុន​នោះ ប្រពន្ធ​របស់​លោក​ដែល​ជា​តារា​ជួរ​មុខ Song Hye Kyo ក៏​បាន​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​ទៅ​សម្ពោធ​គម្រោង​នៅ​ប្រទេស​ចិន​ផង​ដែរ៕


ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel