ពាក្យ​សម្ដី​ ៦ឃ្លា​ដែល​អាច​សម្លាប់​ស្នេហា​របស់​អ្នក​បាន

  • 2018-01-12 03:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ការ​គិត​របស់​បុរស និង​នារី​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ពេល​ខ្លះ​សម្ដី​ដែល​មនុស្ស​យើង​និយាយ​ចេញ​មក ហើយ​គិត​ថា​គ្មាន​បញ្ហា​អ្វី​សោះ​នោះ បែរ​ជា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​គេ​យ៉ាង​ខ្លាំង​ទៅ​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​ឃ្លា​ទាំង​ឡាយ​ដែល​អាច​សម្លាប់​ស្នេហា​របស់​អ្នក​បាន​ទាំង​មិន​ដឹង​ខ្លួន។

១. ខ្ញុំ​មិន​អី​ទេ

នៅ​ពេល​មនុស្ស​ស្រី​និយាយ​បែប​នេះ ការ​ពិត​គឺ​គេ​មាន​អី​ហើយ តែ​ខាង​ប្រុស​ពេល ក៏​ខ្លះ​មិន​ដឹង​ពី​ន័យ​បង្កប់​នេះ​ឡើយ ហើយ​ក៏​បាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​មិត្ត​ស្រី បណ្ដាល​ឲ្យ​ការ​ខឹង​របស់​នាង​ត្រូវ​កប់​ទុក ហើយ​ដល់​ថ្ងៃ​ណា​ដែល​ផ្ទុះ​ឡើង គឺ​អាច​ឈាន​ដល់​បែក​គ្នា​ក៏​ថា​បាន។

២. អូន​កំពុង​ឡើង​គីឡូ​មែន​អត់?

សំនួរ​រសើប​ដូច​នេះ ខាង​ប្រុស​គួរ​សួរ​មិត្តភ័ក្ដិ​របស់​នាង​ប្រសើរ​ជាង ព្រោះ​ចង់​ឬ​មិន​ចង់ ទោះ​បី​ជា​អ្នក​បារម្ភ​ពី​នាង​ក៏​ដោយ ក៏​នាង​ស្មាន​តែ​អ្នក​ចង់​បង្អាប់​នាង​ដែរ ដូច​នេះ​គួរ​ជៀសវាង​សំនួរ​នេះ។

រូបតំណាង

**៣. ខ្ញុំ​មិន​ត្រូវ​ការ​បង​ជួយ​ទេ ខ្ញុំ​អាច​ធ្វើ​ខ្លួន​ឯង​បាន**

បើ​ទោះ​បី​ជា​ក្នុង​ចិត្ត​ខាង​ស្រី​គឺ​បំណង​ថា​មិន​ចង់​រំខាន​គេ​ក៏​ដោយ តែ​ខាង​ប្រុស​មិន​គិត​ដូច​នេះ​ទេ គេ​ស្មាន​តែ​មិន​ទុក​ចិត្ត​គេ បើ​ធ្ងន់​ជាង​នេះ​ទៀត​គេ​គិត​ថា​យើង​គិត​ថា​គេ​គ្មាន​សមត្ថភាព។

៤. សង្សារ​ចាស់​ខ្ញុំ​ក៏​ធ្វើ​ចឹង​ដែរ

ការ​ប្រៀបធៀប​រវាង​មនុស្ស​២នាក់​មិន​មែន​ជា​ជម្រើស​ឆ្លាត​វៃ​នោះ​ទេ ជា​ពិសេស​គឺ​រឿង​សង្សារ​ចាស់ និង​ថ្មី​តែ​ម្ដង។ នៅ​ពេល​ដែល​នៅ​ក្បែរ​អ្នក​បច្ចុប្បន្ន មិន​គួរ​រំលឹក​ពី​អ្នក​អតីត​ឡើយ។

៥. បង​ឯង​ផ្ញើ​សារ​ជាមួយ​អ្នក​ណា?

អ្នក​ណា​ក៏​មាន​ទំនាក់ទំនង និង​ចង់​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន មិន​មែន​ពេល​ណា​ក៏​ចង់​ត្រូវ​បាន​ត្រួត​ពី​លើ​នោះ​ឡើយ។ ពេល​ខ្លះ​ការ​ប្រចណ្ឌ​ដោយ​មិន​ចេះ​គិត អាច​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​រង្គោះរង្គើ​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ។

៦. សន្ដាន​មនុស្ស​ប្រុស​ណា​ក៏​ដូច​គ្នា​ដែរ

នៅ​ពេល​អ្នក​ដឹង​ចំណុច​អាក្រក់​របស់​សង្សារ​មិត្តភ័ក្ដិ​អ្នក ហើយ​និយាយ​ឃ្លា​នេះ​ចេញ​មក អាច​ប៉ះពាល់​ដល់​អារម្មណ៍​មិត្ត​ប្រុស​អ្នក​បាន ព្រោះ​គេ​មិន​បាន​ធ្វើ​អី​ខុស​ផង ម្ដេច​ក៏​ថា​មនុស្ស​ប្រុស​ទាំង​អស់​បែប​នេះ ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម