ពេល​ខ្លះ បោះបង់​ក្ដី​ស្រឡាញ់​មួយ​ដែល​ឈឺចាប់​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត

  • 2018-01-12 03:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​រស់​នៅ​នៅ​ពិភព​លោក​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​យក​ក្ដី​ស្រឡាញ់​មក​ទប់ទល់ជាមួយ​នឹង​ភាព​ឯកា ការ​ឈឺចាប់ ហើយ​ពួក​គេតែង​និយាយ​ថា « នៅ​ពេល​ដែល​យើង​ស្រឡាញ់​អ្វី​មួយ យើង​នឹង​មិន​ហត់នឿយ​ជាមួយ​វា​នោះ​ទេ»។ ប៉ុន្តែ​ចុះបើ​​អ្វី​ដែល​យើង​ស្រឡាញ់​នោះ​ធ្វើ​ឲ្យ​យើង​ឈឺចាប់? តើ​យើង​អាច​នឹង​មិន​ហត់​នឿយ​បាន​យូរ​ប៉ុណ្ណា​ទៅ?

រូបតំណាង

នៅ​មាន​សំណួរ​ជា​ច្រើន​ទៀត​បាន​រត់​ចូល​ក្នុង​ខួរ​ក្បាល​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ពេល​ដែល​ស្រឡាញ់​មនុស្ស​ម្នាក់។ នៅ​ពេល​ដែល​ខ្ញុំ​កាន់​តែ​បន្ត​ក្ដី​ស្រឡាញ់​នោះ បេះដូង​ខ្ញុំ​ចាប់​ផ្ដើម​ធ្លុះធ្លាយ​បន្តិច​ម្ដងៗ រហូត​សឹងតែ​គ្មាន​កម្លាំង​បន្ត​ទៅ​ទៀត។ ការ​ពិត​ស្នេហា​គឺ​ធម្មជាតិ​មួយ​ដែល​ជួយ​ឲ្យ​មនុស្ស​រីករាយ មាន​កម្លាំង​ចិត្ត និង​មាន​ក្ដី​សង្ឃឹម​ក្នុង​ជីវិត តែ​បើ​ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់ អស់សង្ឃឹម និង​ពិបាក​ចិត្ត​នោះ ហេតុអី​ត្រូវ​បន្ត​ទៅ​មុខ​ទៀត?

រូបតំណាង

ពេល​ខ្លះ​បោះបង់​វា​ចោល​ក៏​មិន​ខាតបង់​អី​ដែរ ព្រោះ​វា​មិន​មែន​ជា​ស្នេហា​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង​នោះ​ទេ។ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ដោះ​លែង​វា យើង​នឹង​ចាប់​ផ្ដើម​ឈឺ​ខ្លាំង តែ​ក្រោយ​មក​​វា​នឹង​ចាប់​ផ្ដើម​ផ្សះ​បន្តិច​ម្ដងៗ​រហូត​ដល់​ជា​ឡើងវិញ។ ផ្ទុយ​ទៅ​វិញ​បើ​យើង​នៅ​តែ​កាន់​វា​មិន​ព្រម​លែង​ ការ​ឈឺចាប់​នោះ​គ្មាន​ថ្ងៃ​សះស្បើយ​ឡើយ​ ដូច្នេះ ពេល​ខ្លះ បោះបង់​ក្ដី​ស្រឡាញ់​មួយ​ដែល​ឈឺចាប់​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត៕

រូបតំណាង

ចុចអាន៖អារម្មណ៍​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​ស្រលាញ់​ប៉ះចំបុរស​ធំ​ដឹង​ក្ដី​ម្នាក់?

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា