ដំណឹង​មាន​ផ្ទៃពោះ​មិន​ច្បាស់ តែ​រឿង​ដែល​ច្បាស់​គឺ Kylie ជាប់​ឈ្មោះ​ជា​ស្ត្រី​អ្នក​មាន​វ័យក្មេង​បំផុត​

  • 2018-01-10 06:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ការ​មាន​ផ្ទៃពោះ​របស់ Kylie Jenner នៅតែ​មិន​ទាន់​ច្បាស់​លាស់ ស្រាប់​តែ​ឥឡូវ​នាង​បាន​ក្លាយ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ចុង​ឆ្នាំ ២០១៧ តារា​ស្រី​ត្រគាក​សាយ​រូប​នេះ ត្រូវ​បាន​ទស្សនាវដ្ដី Forbes Celebrity 100 ប្រកាស​ថា​ជា មនុស្ស​វ័យ​ក្មេង​បំផុត​ដែល​មាន​ប្រាក់​ចំណូល​ច្រើន ស្ថិត​ក្នុង​លេខ​រៀង ៥៩។

Kylie Jenner និងគ្រួសារ

**តើ Kylie Jenner ជា​នរណា​ទើប​មាន​លទ្ធភាព​រក​ប្រាក់​បាន​ច្រើន​យ៉ាង​នេះ?**

នាង​កើត​នៅ​ថ្ងៃ​ទី ១០ ខែ សីហា​ឆ្នាំ ១៩៩៧ Kylie Jenner ជា​កូន​ស្រី​ពៅ​របស់​អត្តពលិក​អាម៉េរិកាំងCaitlyn Jenner និង​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី Kris Jenner។ ចាប់តាំង​ពី​ការ​បង្ហាញ​ខ្លួន​នៅ​តាម​កម្មវិធី​ផ្សេង​ៗ Kylie មាន​អ្នកគាំទ្រ​លើ Instagram ជាង ៩៥ លាន​ នាក់ ហើយ​នាង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១០ នាក់ ដែល​មាន​ប្រជាប្រិយ​បំផុត​លើ​បណ្ដាញ​សង្គម​មួយ​នេះ។

កូន​ស្រី​ពៅ​របស់ Kris Jenner នាង Kylie Jenner មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ៥០ លាន​ដុល្លារ (ស្មើនឹង ៣៨ លាន​ផោន)។ នាង​គឺជា​មនុស្ស​ស្រី​ដែល​មាន​វ័យ​ក្មេង​ជាងគេ​ក្នុង​បញ្ជី​ប្រាក់​ចំណូល Forbes Celebrity 100 ហើយ​ប្រាក់​ចំណូល​របស់​សង្សារ Travis scott ភាគច្រើន​បាន​មកពី ​កម្មវិធី​ទូរទស្សន៍ KUWTK Kylie Cosmetics និង Life of Kylie ជាដើម។ ប្រាក់​ចំណូល​របស់ Kylie Jenner ​មួយ​ភាគ​ធំ​បាន​មកពី Kylie Cosmetics របស់​នាង​ដែល​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ហើយ Lip Kits របស់​នាង​មាន​ការ​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​មាន​​អត្រា​ថ្មី​លក់​ចេញ​អស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​កំពុង​ពង្រីក​បន្ថែម​ទៅ​លើ​ផលិតផល​ផ្សេង​ៗ។

អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​ទឹកប្រាក់​ដែល​នាង​រក​បាន​នោះ ច្រើនជាង​ Jennifer Lopez, Novak Djokovic និង Ed Sheeran ប៉ុន្តែ​នៅ​តិច​ជាង​បង​ស្រី​បង្កើត​ខ្លួន Kim Kardashian-West៕

ចុចអាន៖មិន​ប្រាកដ​ថា​ស្រី​ស្អាត ធ្វើ​ម៉េច​ក៏​នៅ​តែ​ស្អាតដែរ! តារា​ចិន ៨ រូប​នេះ​សើច​ទៅ​បែរ​ជា​....

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម