អាថ៌កំបាំង​ដែល​ស្ត្រី​រៀបការ​រួច​ ចង់​ប្រាប់​ទៅ​ដល់​អ្នក​មិន​ទាន់​រៀបការ

  • 2018-01-07 02:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​នៅលីវ​តែង​ចង់​ដឹង​ពី​ស្ថានភាព​ក្រោយ​ពីរៀបការរួច ថា​​តើ​ជីវិត​នឹង​មាន​ភាព​ប្រែប្រួល​បែប​ណា​ខ្លះ។ ខាងក្រោមនេះជា​រឿង​អាថ៌កំបាំង​ទាំង ៦ ​ដែល​ស្ត្រី​រៀបការ​រួច ចង់​ប្រាប់​ទៅ​ដល់​អ្នក​មិន​ទាន់​រៀបការ៖

រូបតំណាង

**១.កាលវិភាគ​ខុស​ប្លែក​ពី​ការ​គ្រោង​ទុក**

ពេល​រៀបការ​រួច​អ្នក​ស្ទើរ​តែ​គ្មាន​ពេលវេលា​សម្រាប់​ខ្លួន​ទៀត​ឡើយ។ ​អ្វី​ដែល​រំពឹង​ទៅ​តាម​កាលវិភាគ​ដែល​គ្រោង​ទុក​ពី​មុន​​នោះ មិន​ដូច​គ្នា​ទេ ព្រោះ​ជីវិត​គូ​ជាក់ស្ដែង​គឺ​តម្រូវ​ឱ្យ​មាន​ការ​បត់បែន​ច្រើន។

២. លា​ហើយ​សេរីភាព

ក្រោយ​រៀបការ​រួច​ ​អ្នក​នឹង​មិន​សូវ​មាន​ពេល​ជួបជុំ​មិត្តភ័ក្ដិ​ប្រុស-ស្រី ព្រមទាំង​សាច់​ញាតិ​ទាំង​ខាង​បាន​ញឹកញាប់​ទៀតទេ។ តែ​អ្នក​បែរជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាមួយ​ស្វាមី​ទៅ​វិញ។

៣. លែង​សូវ​មាន​ដំណើរកម្សាន្ត

ពី​មុន​អ្នក​ជា​មនុស្ស​ចូលចិត្ត​ដើរ​លេង​ជា​ក្រុម​ៗ​ជាមួយ​មិត្តភ័ក្ដិ​មាន​ប្រុស-ស្រី​ តែបន្ទាប់ពី​រៀបការ​ហើយ​កុំ​សង្ឃឹម​ថា​នឹង​មាន​ពេល​វេលា​បែប​នោះ​ទៀត​ឲ្យ​សោះ។ ព្រោះ​ជីវិត​អ្នក​មិន​អាច​ចេញ​ឆ្ងាយ​ពី​ផ្ទះ បាន​ដោយ​គ្មាន​ស្វាមី​ទេ។

រូបតំណាង

៤. ការ​រស់នៅ​ផ្លាស់ប្ដូរ​ទាំងស្រុង

អ្នក​លែង​បាន​គេង​ទ្រមក់​យូរ​ដូច​កាល​ពី​នៅ​លីវ​ទៀត​ហើយ ព្រោះ​ពេល​មាន​ប្តី​បន្ទុក​និង​កិច្ចការ​ផ្ទះ​កាន់​តែ​មាន​ច្រើន​ជាងមុន រហូត​ពេល​ខ្លះ​ស្ទើរ​តែ​មិន​អាច​ទំនេរ​ដៃ​បាន​ផង។

៥. គិត​សូម្បី​តែ​ការ​ចម្អិន​អាហារ

បើ​សិន​ជា​ប្តី​មាន​ចំណូលចិត្ត​ដូច​យើង​ដែរ​វា​មិន​ជា​បញ្ហា​ទេ តែ​បើ​គាត់​មាន​រស​និយម​ផ្សេង​ពី​យើង​នោះ​ប្រាកដ​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ចម្អិន៕

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម