ការ​ស្រាវ​ជ្រាវ៖ បុរស​ចូលចិត្ត​ផឹក​ស្រាអាចប្រឈមមុខ​នឹងការ​គ្មាន​កូន

  • 2018-01-05 04:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូចដែលយើងដឹងហើយថាគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពណាស់ ប៉ុន្តែមនុស្សមួយចំនួនគិតថាវា​មិន​ធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែយោងទៅតាមការសិក្សាស្រាវជ្រាវ​បាន​ឲ្យ​ដឹង បើប្តីប្រពន្ធ​ណាដែលចង់មានកូនគួរតែកាត់បន្ថយទម្លាប់ទទួលទានគ្រឿង​ស្រវឹង​នេះ​ចោល​ទៅ។

ជាទូទៅ​ស្រ្តី​គឺ​ជា​អ្នក​មាន​ផ្ទៃពោះ ប៉ុប្តែ​បើ​គ្មាន​មេ​ជីវិត​ពី​បុរស​ទេ​នោះ​ស្រ្តី​ក៏​មិន​អាច​ពពោះ​បាន​ដែរ។ គ្រឿង​ស្រវឹង​ និង​មេជីវិត​របស់​បុស​គឺ​ជា​សត្រូវ​នឹង​គ្នា ហើយ​ការ​ផឹក​ស្រា​លើស​កំណត់​នោះ​គឺ​ធ្វើ​ឲ្យ​មេេជីវិត​បុរស​ស្លាប់​តែ​ម្ដង។

ការផឹកស្រាប៉ះពាល់ដល់ការបង្កើតអ័រម៉ូន តេស្តូស្តេរ៉ូន។ ដោយសារអ័រម៉ូនតេស្តូស្តេរ៉ូនមានសារៈសំខាន់ចំពោះការបង្កើតមេជីវិតឈ្មោលណាស់។ គ្រោះថ្នាក់នៃអ័រម៉ូននេះអាចនាំអោយធ្លាក់ចុះនូវចំនួនមេជីវិតឈ្មោល ខណៈពេលដែលការបង្កើតមេជីវិតឈ្មោលរបស់រាងកាយអ្នកថយចុះ ហើយមេជីវិតឈ្មោលដែលអ្នកបានធ្វើក៏ត្រូវបានធ្វើឱ្យខូចផងដែរ។

ជាតិអាល់កុលគឺមាន​ការប៉ះពាល់​ខ្លាំង​ណាស់ ព្រោះវាមានសារធាតុពុលដែលកោសិកាត្រូវឆ្លងកាត់។ ដូចដែលយើងបានបញ្ជាក់ពេលថ្មីៗនេះ មេជីវិតឈ្មោលគឺជាកោសិកាដែលអាចទទួល​ឥទ្ធិពល​អាក្រក់​បំផុតដោយថ្នាំពុលដែល​បាន​មក​ពី​ការ​ផឹក​ស្រា​នេះ​តែ​ម្ដង។

សម្រាប់​បុរស​ខ្លះ​អាច​នឹង​ពិបាក​កែទម្លាប់​ផឹក​នេះ​បាន ប៉ុន្តែ​បើ​អ្នក​មាន​គម្រោង​ចង់​បាន​កូន​នោះ អ្នក​ត្រូវ​តែ​ឈប់​ផឹក​ស្រា​ឲ្យ​បាន​មួយ​រយៈ​ធំ​សិន​ បើ​មិន​អីចឹង​ទេអ័រម៉ូន តេស្តូស្តេរ៉ូននឹង​មិន​អាច​មាន​លទ្ធភាព​ផលិត​មេជិវិត​ដ៏​ល្អ​សម្រាប់​បង្ក​កំណើត​ឡើយ៕

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម