ឪពុក​ម្នាក់​សុខ​ចិត្ត​បោះបង់​ការងារ​មក​តាម​ការពារ​កូនស្រី ព្រោះតែ​នាង....

  • 2018-01-05 02:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​មាន​អាយុ ៨ ឆ្នាំ​សោះ ក្មេង​ស្រី Mahdis មកពី​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ចាប់អារម្មណ៍ ដោយ​សារ​ទម្រង់​មុខ ភ្នែក ពោរពេញ​ដោយ​ពន្លឺ និង​រូបរាង​គួរ​ឲ្យ​ស្រឡាញ់។ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ Mahdis ក៏​ត្រូវ​បាន​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ចូលចិត្ត​ផង​ដែរ។

រូបថត​ដ៏​ស្រស់​ស្អាត​របស់​នាង បាន​រីក​រាល​ដាល​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ពេល​នេះ​នាង​មាន​អ្នក​គាំ​ទ្រ​ជាង ១៤ ម៉ឺន​នាក់​នៅ​លើ​​បណ្ដាញ​សង្គម។ មនុស្ស​ជាច្រើន​បាន​ហៅ Mahdis ថា "ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​ពិភព​លោក" ។ ជាមួយ​នឹង​ស្បែក​ស​រលោង ច្រមុះ​ស្រួច ភ្នែក​ធំ​ៗ រោមភ្នែក​ង​ខ្ទែត និង​បបូរ​ក្លែប​ក្រូច។ ព្រោះតែ​មាន​រូបរាង​គួរឲ្យ​បែប​នេះ​ហើយ ទើប​ពេល​នាង​ទៅ​គ្រប់​ទីកន្លែង​ដូចជា សាលារៀន ទៅ​ផ្សារ​ទំនើប នាង​តែងតែ​ទទួល​អំណោយ និង​ផ្កា​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​ស្អាត​បំផុត​លើ​លោក មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​របស់​នាង។ ដោយ​ពួកគេ​ ភ័យ​ខ្លាច​ថា​នាង​នឹង​ត្រូវ​យាយី ឬ​ឈឺចាប់​ដោយ​អ្នក​ដទៃ ដូច្នេះ​ជា​រៀងរាល់​ថ្ងៃ​ឪពុក​ Mahdis ត្រូវ​ជូន និង​ទៅ​ទទួល​កូន​ពី​សាលារៀន។ ឃើញ​សភាព​បែបនេះ​ហើយ ឪពុក​ Mahdis បាន​សម្រេច​ចិត្ត​ឈប់​ធ្វើការ មក​ធ្វើ​ជា​អង្គរក្ស​ផ្ទាល់​ខ្លួន​កូន​របស់​វិញ។ មនុស្ស​ជាច្រើន​ចង់​ឲ្យ​កូន​ៗរបស់​ពួកគេ​ស្រស់​ស្អាត និង​មាន​មនុស្ស​ចោមរោម​ស្រលាញ់​ដូច Mahdis ផ្ទុយ​ពី​ឪពុក​ម្ដាយ Mahdis វិញ​ដោយ​សង្ឃឹម​ ថា​នាង​នឹង​ធំ​ឡើង​មាន​សុខភាព​ល្អ សប្បាយ​រីករាយ មាន​សុវត្ថិភាព និង​មិន​ត្រូវ​បាន​រំខាន​ខ្លាំង​ពេក ដោយសារ​រូបរាង​ដ៏​ស្រស់​ស្អាត។

Mahdis និងឪពុក
Mahdis និងអំណោយរបស់អ្នកគាំទ្រ

យ៉ាងណា​ក៏ ​ឪពុក​ម្ដាយ Mahdis មិន​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ណា​មួយ​ឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ ព្រោះ​ចង់​បាន​ជីវិត​រស់នៅ​បែប​ឯងជន៕

ចុចអាន៖មេ​ដឹកនាំ ៤ ប្រភេទ ដែលទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ជីវិត​ការងារ

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម