Zhao Li Ying រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ប្រើ​តួ​ជំនួស​ដល់​៣២​នាក់​ក្នុង​១​រឿង

  • 2018-01-04 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“Princess Agents” គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​ដ៏​ជោគជ័យ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧។ យ៉ាងណាក្ដី តួ​​ឯក​ស្រី​របស់​រឿង​នេះ កំពុង​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ប្រើ​តួ​ជំនួស​ច្រើន​ពេក។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Ifeng បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ Zhao Li Ying កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ត្រូវ​គេ​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ចំនួន​តួ​ជំនួស​របស់​នាង​ក្នុង​រឿង "Princess Agent “ ត្រូវ​បាន​ទម្លាយ។ តាម​នោះ​ដែរ ដើម្បី​ថត​រឿង​ខាង​លើ ស្រី​ស្អាត​វ័យ​៣០ បាន​ប្រើ​តួ​ជំនួស​រហូត​ដល់​ទៅ​៣២​នាក់។

“នាង​ប្រើ​តួ​ជំនួស​សម្រាប់​ឈុត​វាយ​តប់ និង​ឈុត​ធម្មតា។ ចំនួន​តួ​ជំនួស​របស់​នាង​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល។ រឿង​នេះ​បង្ហាញ​ឲ្យ​គេ​ឃើញ​នាង​មិន​មាន​វិជ្ជាជីវៈ​ដូច​ដែល​គេ​បាន​គិត​នោះ​ឡើយ" បណ្ដាញ​ព័ត៌មាន QQ បញ្ចេញ​មតិ។

ជាក់​ស្ដែង ស្រី​ស្អាត​កើត​ឆ្នាំ១៩៨៧ ប្រើ​តួ​ជំនួស​សម្រាប់​ឈុត​ហោះ ឈុត​លុត​ជង្គង់ ឈុត​ក្រោម​ទឹក ឈុត​ដោះ​អាវ សុទ្ធ​តែ​ត្រូវ​ការ​តួ​ជំនួស​ទាំង​អស់។ នៅ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​អ៊ីនធឺណិត​បាន​បង្ហាញ​ភាព​អស់​សង្ឃឹម​ពេល​ស្រី​ស្អាត​ប្រើ​តួ​ជំនួស​ច្រើន​ហួស​ហេតុ។

បញ្ហា​ប្រើ​តួ​ជំនួស​ច្រើន​ក្នុង​វិស័យភាពយន្ត​ចិន ក៏​ជា​រឿង​ចម្រូងចម្រាស​មួយ​ដែរ ត្បិត​តារា​ជួរ​មុខ​មាន​កម្មវិធី​ច្រើន​រាប់​មិន​អស់ ដូច​នេះ​រាល់​ឈុត​ដែល​ថត​មិន​សូវ​ឃើញ​មុខ​សុទ្ធ​តែ​ត្រូវ​បាន​ប្រើ​ជំនួស ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម