បន្លែ​គួរ​បរិភោគ​ក្នុងរដូវរងា ដើម្បី​បន្ថែម​ភាព​កក់ក្ដៅ​ដល់​រាងកាយ និង​សុខភាព​ល្អ

  • 2017-12-28 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ឲ្យ​រាងកាយ​នៅ​តែ​កក់ក្ដៅ និង​មាន​សុខភាព​ល្អ​ក្នុង​ខែ​នេះ ប្រិយមិត្ត​ត្រូវ​ចេះ​ជ្រើសរើស​បន្លែ​ដែល​អាច​ផ្ដល់​ប្រយោជន៍​ទាំង​នេះ​បាន។ ខាងក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ជូន​ពី​បន្លែ​គួរ​បរិភោគ​រដូវរងា៖

១.ម្រះព្រៅ

ម្រះព្រៅ​មាន​រសជាតិ​ហឹរ ដែល​ល្អ​សម្រាប់​ច្រមុះ និង​បំពង់ក។ បន្លែ​ប្រភេទ​នេះ​ ជួយ​កម្ដៅ​សាច់ដុំ និង​រក្សា​ចំហាយ​ក្នុង​ខ្លួនឯង ដូចនេះ​គ្រាន់តែ​ញ៉ាំ​វា​ក្នុង​ខែ​នេះ​អាច​ជួយ​បាន​ច្រើន​យ៉ាង។

២.ត្រួយ​អំពិល

វា​មាន​រសជាតិ​ជូរ ព្រោះ​តែ​ភាព​សម្បូរ​វីតាមីន C ច្រើន​ ទើប​ខែ​ត្រជាក់ អ្នក​គួរតែ​ញ៉ាំ​វា។ វីតាមីន C ខ្ពស់​ដូច្នេះ​ហើយ​វា​អាច​ជួយ​បង្ការ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ។

៣.ម្រះ

បន្លែ​ប្រភេទ​ល្វីង វា​គឺជា​រូបមន្ត​ល្អ​សម្រាប់​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​ចាប់តាំង​ពី​សម័យ​បុរាណ​ម្ល៉េះ។ ប្រសិនបើ​អ្នក​ចម្អិន​វា​ភ្លាម ហើយ​ដួស​មក​ញ៉ាំ​ទាំង​ក្ដៅៗ វា​ជួយ​រក្សា​កម្ដៅ​ក្នុង​រាងកាយ​បាន​ល្អ។

៤.ស្ដៅ

ស្ដៅ​មាន​រសជាតិ​ល្វីង​ជាង​ម្រះ​ទៅ​ទៀត ហើយ​អត្ថប្រយោជន៍​វា​ក៏​ខ្លាំង​ជាង​ដែរ ជាពិសេស​ជួយ​ឲ្យ​អ្នក​មាន​ភាព​រឹងមាំ​បាន និង​ស្វាហាប់​ក្នុង​រដូវ​នេះ។

៥.ម្ទេស

ម្ទេស​វា​មាន​រសជាតិ​ហឹរ និង​ក្ដៅ ហើយ​លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​ជួយ​បង្កើន​ចរន្ត​ឈាម។ វា​ក៏​អាច​ជួយ​បំបាត់​រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ នៅ​ក្នុង​អំឡុង​ពេល​ត្រជាក់​ៗ។

៦.ម្រេច

ម្រេច​ជា​គ្រឿង​ទេស និង​ឱសថ​ក្ដៅ។ វា​ជួយ​កម្ដៅ​សាច់ដុំ​បាន​យ៉ាង​ងាយស្រួល។ ថែម​ទាំង​ជួយ​ឲ្យ​រាងកាយ​ទប់ទល់​នឹង​ជំងឺ​ផ្ដាសាយ ជាពិសេស​ផ្ដល់​ភាព​កក់ក្ដៅ​នៅ​ក្នុង​ខ្លួន​ប្រាណ ដោយ​មិន​ចាំបាច់​រងា​ញ័រ។

៧.ខ្ញី

ខ្ញី​មាន​ឥទ្ធិពល​ក្ដៅ​ងំ និង​មាន​រយៈពេល​យូរ។ សារធាតុ curcumin នៅ​ក្នុង​ខ្ញី​ក៏​ជួយ​កាត់​បន្ថយ​ការ​រលាក​ ព្រម​ទាំង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បំបាត់​អាការ​ក្អក ជួយ​ព្យាបាល​ការរំលាយអាហារ។ ក្នុង​អាកាសធាតុ​ត្រជាក់​បែបនេះ គួរតែ​ញ៉ាំ​ខ្ញី​ជា​ឲ្យ​បាន​ជាច្រើន ឬ​ឆុង​ទឹក​ខ្ញី​ផឹក​ក៏​បាន ដើម្បី​ឲ្តយ​រាងកាយ​មាន​កម្ដៅ​គ្រប់​ពេល។

៨.រំដេង

រំដេង គឺជា​ឱសថ និង​បន្លែ​ដែល​មាន​រសជាតិ​ក្ដៅ​ដូច​ខ្ញី។ ក្នុង​រំដេង​មាន​ប្រូតេអ៊ីន​ដែល​ជួយ​ព្យាបាល​ការ​ក្អក កាត់បន្ថយ​ការ​កន្ត្រាក់ ជំងឺ​រលាក​ច្រមុះ ជំងឺ​ហឺត ដូចនេះ​វា​ពិត​ជា​ត្រឹមត្រូវ​ដែល​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​រំដេង​ច្រើន ក្នុង​ខែ​នេះ។

៩.ខ្ជាយ

ខ្ជាយ ក៏​មាន​រសជាតិ​ហឹរ​ដែរ នៅ​ពេល​អ្នក​បរិភោគ​វា​អាច​ធ្វើឲ្យ​សីតុណ្ហភាព​រាងកាយ​របស់​យើង​កើន​ឡើង។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​រក្សា​ខ្លួន​ឲ្យ​ក្ដៅ គួរតែ​បរិភោគ​អាហារ​ដែល​បង្កើន​បន្លែ​នេះ៕

ចុចអាន៖ហេតុផល ៤ យ៉ាង​អ្នក​ម្ដាយ​គួរឲ្យ​កូន​តូច​ញ៉ាំ​យ៉ាអួរ​រៀងរាល់ថ្ងៃ ដើម្បី​លូត​កម្ពស់​បាន​ល្អ

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម