បើ​មិន​ឃើញ​ ពិតជា​មិន​ដឹង​ថា តារា​កូរ៉េ​ទាំងនេះ​ពីមុន​ឡើង​ម៉ាប់ៗ អ្នក​ខ្លះ​ទម្ងន់​ជាង ៧០ គីឡូក្រាម​ឯណោះ!

  • 2017-12-28 02:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Song Hye Kyo Park Shin Hye Suzy ... គឺជា​តារា​ស្រី​ល្បី ​ៗ​ប្រចាំ​ប្រទេស​កូរ៉េ ដែល​បាន​ផ្លាស់ប្ដូរ​រូបរាង​របស់​ពួកគេ​ទាំង​ស្រុង ដោយសារ​តែ​ការ​សម្រក​ទម្ងន់។ ការ​ពឹងផ្អែក​លើ​មុខ​កាំបិត ដើម្បី​ជួសជុល​ភាព​ស្រស់​ស្អាត គឺ​លែង​ចម្លែក​ទៀត​ហើយ សម្រាប់​ឧស្សាហកម្ម​កម្សាន្ត​របស់​កូរ៉េ។ ប៉ុន្តែ​មាន​មាន​តារា​ខ្លះ​ខិតខំ​ស្វែង​រក​វិធីសាស្ត្រ​សម្រក​ទម្ងន់ និង​តម​អាហារ​ផ្សេង​ៗ ទើប​អាច​ជួយ​ឲ្យ​រាង​ស្អាត​ឡើង​វិញ។ កញ្ញា សូម​បង្ហាញ​ឈ្មោះ​តារា​កូរ៉េ​ដែល​ពី​មុន​មាន​រូបរាង​មាប់​​ៗ៖

១.Song Hye Kyo៖ ត្រូវ​ពឹងផ្អែក​លើ​ការ​សម្រក​ទម្ងន់​ច្រើន​របៀប​ ទើប​អាច​មាន​រូបរាង​ស្រស់​ស្អាត​ដូច​ពេល​នេះ។

២.Park Shin Hye៖ តាំងពី​ទើប​ចូល​សិល្បៈដំបូង នាងត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​មាឌ​ធំ​ទៅ​ហើយ។ ទើប​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខ្សែ​ភាពយន្ត "Doctors " នា​ពេល​ថ្មី​ៗ​នេះ​តារា​ស្រី​វ័យ ២៧ ឆ្នាំ​ មាន​​រូបរាង​ស្ដើង​ស្អាត។

៣.IU៖ ភាព​ចម្រូងចម្រាស​អំពី​មូលហេតុ​ដែល​ធ្វើឲ្យ​តារា​ចម្រៀង​កំពូល​សំឡេង​រូប​នេះ​មាន​ច្រើន​ណាស់​ទាំង​ការ​វះកាត់​ត្របក​ភ្នែក និង​រូបភាព​អតីតកាល​ជាមួយ​នឹង​រាងកាយ​ដ៏​ធាត់​របស់​នាង តែ​បែរ​ជា​ប្រែ​មក​ស្រស់​ស្អាត​ឥត​ទាស់​ទៅ​វិញ។

៤.Hwang Jung Eum៖ រូបថត​របស់​សមាជិក​ក្រុម Sugar បាន​បង្ហាញ​ឡើង ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល ដោយសារ​តែ Jung Eum ពី​មុន​ជា​មនុស្ស​ស្រី​ដ៏​ធាត់។ ក្រៅពី​ការ​វះកាត់​កែសម្ផស្ស ព្រោះ​បាន​ផ្លាស់ប្ដូរ​តារា​ស្រី​វ័យ ៣២ ឆ្នាំ​នេះ​រួច​មក ទម្ងន់​ក៏​ជា​ចំណុច​រសើប​ដែល​ទស្សនិកជន​គិត​ថា​នាង​បាន​ពឹងផ្អែក​លើ​មុខ​កាំបិត​ដែរ។

៥.Eunji៖ សមាជិក​ក្រុម Apink រូប​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង បន្ទាប់ពី​សម្រក​ទម្ងន់ ធ្វើឲ្យ​នាង​មាន​រាង​ឡើង​ស្រឡូន។

៦.Tiffany៖ រូបរាង​អតីត​សមាជិក SNSD រូប​នេះ​ពី​មុន​មិនមែន​ជា​ស្រី​ស្អាត កំពូល​សិចស៊ី​ដូច​ពេល​បច្ចុប្បន្ន​ឡើយ។ តារា​ស្រី​ដែល​មាន​សញ្ជាតិ​អាមេរិក​រូប​នោះ​មាន​សម្បុរ​ខ្មៅ និង​រូបរាង​ធាត់​ទ្រលុកទ្រលន់។

៧.Suzy៖ នៅ​ពេល​អតីត​មិត្ត​ស្រី Lee Min-ho បង្ហាញ​ខ្លួន​ដំបូង នាង​គ្មាន​រាង​ស្អាត​ឥត​ទាស់​ដូច​ឥឡូវ​ឡើយ។ Suzy ពីមុន​ធាត់​ខ្លាំង និង​មើល​ទៅ​គ្មាន​ចង្កេះ​ឡើយ តែ​ឥឡូវ​គឺ​ខុស​គ្នា​ដាច់។

៨.Sulli៖ ក៏​មិន​ខុស​ពី Suzy ដែរ ដោយ​ពេល​បង្ហាញ​មុខ​ក្នុង​ក្រុម F(x) ដំបូង​នាង​មាន​ជើង​ធំ​ៗ​ណាស់។

៩.Ailee៖ ក្នុង​រយៈពេល ១ ខែ​តារា​ស្រី​ល្បី​ច្រៀង​បទ​អង់គ្លេស​បាន​ល្អ​រូប​នេះ អាច​មាន​រាង V-line នាំ ឲ្យ​មាន​ការ​សង្ស័យ​ជាច្រើន​ថា នាង​បាន​ប៉ះ​កាំបិត ដើម្បី​ទទួល​បាន​មុខ​ និង​រាង​ដូចនេះ។

១០. Kang Sora៖ រូបភាព​អតីតកាល​របស់​នាង​ គឺ​ស្ថិត​នៅ​វ័យ​ជំទង់ ដែល​ពេល​នោះ​នាង​មាន​ទម្ងន់ ៧២ គីឡូក្រាម។ ដោយសារ​តែ​ការ​សម្រក​ទម្ងន់ Sora បាន​បោះ​ជំហាន​ដ៏​ស្រស់​ស្អាត​ជាមួយ​នឹង​រូបរាង​ដ៏​ល្អឥតខ្ចោះ៕

ចុចអាន៖ឃើញ​មុខ​តារា​កូរ៉េ​ប៉ុន្មាន​រូប​នេះ​ពេល​មិន​ទាន់ makeup ទើប​ដឹង​ថា​អស់​អី​និយាយ!

ប្រភព៖ lady9 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម