​ដល់​វ័យ​២៣ឆ្នាំ មាន​អារម្មណ៍​ថា​ការងារ​សំខាន់​ជាង​ស្នេហា​ឆ្ងាយ​ណាស់

  • 2017-12-25 02:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ផ្ដើម​ទំព័រ​ថ្មី​នៃ​ជីវិត ពេល​ឈាន​ចូល​ដល់​វគ្គ​ដែល​ត្រូវ​ប្រកួត​ដើម្បី​ចិញ្ចឹម​ជីវិត​ហើយ ទើប​នឹក​ឃើញ​ថា​ស្នេហា​គឺ​គ្រាន់​តែ​ជា​ចំណែក​តូច​ប៉ុណ្ណោះ​នៅ​ក្នុង​ជីវិត​នេះ។

មុន​ពេល​ឈាន​ចូល​អាយុ​២៣​ឆ្នាំ មាន​ពេល​ខ្លះ​ដូច​ពិភពលោក​នេះ​លែង​មាន​ន័យ​ព្រោះ​តែ...បែក​បាក់​ស្នេហា។ ពេល​នោះ​ហាក់​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន ដឹង​តែ​ពី​ទៅ​សាលា​ហើយ​មក​ផ្ទះ​វិញ ពេល​ខ្លះ​នៅ​យំ​រហូត​ដល់​ជោក​ខ្នើយ នោះ​គឺ​ពេល​ដែល​មិន​ទាន់​ត្រូវ​រក​លុយ។

ដល់​វ័យ​២៣​ឆ្នាំ ទើប​តែ​រៀន​ចប់​មិន​យូរ​ប៉ុន្មាន មាន​អារម្មណ៍​ថា​បែក​បាក់​ស្នេហា​ដូច​មិន​គ្រាំគ្រា​ខ្លាំង​ដូច​មុន ហើយ​មិន​ស្មើ​នឹង​ទុក្ខ​អត់​លុយ​ចាយ និង​លុយ​ញ៉ាំ​អី​នោះ​ទេ។

២៣​ឆ្នាំ ត្រូវ​ការ​ការងារ​មួយ​ដែល​សមរម្យ និង​ជីវិត​ដែល​មាន​សេរី​ភាព​ជាង​ការ​ដើរ​តាម​ស្នេហា​មួយ​ដែល​មនុស្ស​ម្នាក់​ដែល​មិន​មែន​ជា​របស់​យើង។ ពេល​ខ្លះ​គិត​ឡើង​វិញ មិន​យល់​ថា​ហេតុ​អ្វី​ពេល​នោះ​ខ្លួន​វង្វេង​វង្វាន់​ដល់​ថ្នាក់​នេះ។

២៣​ឆ្នាំ ចេះ​ផ្ដល់​តម្លៃ​ដល់​មិត្តភាព​ដែល​​ជិត​ស្និទ្ធ​របស់​ខ្លួន។ ចូល​សង្គម​ហើយ​ទើប​ដឹង​ថា អ្នក​ដែល​ញញឹម​ដាក់​យើង​៥​វិនាទី​មុន មិន​ប្រាកដ​ថា​ចូលចិត្ត​យើង​នោះ​ឡើយ។ មាន​មិត្ត​ជិតស្និទ្ធ​ពិត​ប្រាកដ​មិន​មែន​ជា​ការ​ងាយ​នោះ​ទេ។

២៣​ឆ្នាំ ក្រោយ​ម៉ោង​ធ្វើ​ការ​ដ៏​នឿយ​ហត់ គ្មាន​ចង់​បាន​អ្វី​ជាង​បាយ​មួយ​ពេល​ក្បែរ​គ្រួសារ ហើយ​អង្គុយ​មើល​ទូរទស្សន៍​ជុំ​គ្នា។ ស្នេហា​ឬ? ងងុយ​គេង​ពេក អត់​មាន​ពេល​គិត​ដល់។

២៣​ឆ្នាំ ប្រភេទ​មនុស្ស​ដែល​យើង​ស្រលាញ់​កាល​នៅ​រៀន​វិទ្យាល័យ​ពេល​នេះ​ផ្លាស់​ប្ដូរ​ហើយ ហើយ​បែរ​មក​រក​ប្រភេទ​មនុស្ស​ដែល​ចាស់​ទុំ​ជាង​មុន​វិញ។

២៣​ឆ្នាំ លែង​ងប់ងុល​នឹង​អាយដល​ដូច​កាល​នៅ​១៤ ១៥​ឆ្នាំ​ទៀត​ហើយ

២៣​ឆ្នាំ បន់​ឲ្យ​តែ​មាន​លុយ​ក្នុង​ដៃ​១០​ម៉ឺន​ដុល្លារ​ដើម្បី​សម្រេច​ក្ដី​បំណង​ក៏​ដូច​ជា​រៀបចំ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ទៀត។

ចុះ​ស្នេហា​ទុក​ឯណា​ឬ? ចាំ​ដល់​អាយុ​ផ្សេង​ចាំ​គិត​ដល់​បាន​ទេ? ព្រោះ​អាយុ​២៣​ឆ្នាំ រវល់​រក​លុយ​ហើយ សុំ​ទុក​រឿង​មនោសញ្ចេតនា​ទៅ​មួយ​ឡែក​សិន៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម