ដើរ​លេង​ថ្ងៃ​បុណ្យ​ណូអែល​មិន​ទាន់​ដឹង​គូរ​ចិញ្ចើម​យ៉ាង​ម៉េច អាច​មើល​រូប​ទាំង​នេះ​បាន

  • 2017-12-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​ខែ​បុណ្យ​គ្រិស្តស្មាស គឺ​ពេល​ដ៏​ល្អ​សម្រាប់​តុបតែង​ខ្លួន​ឲ្យ​ស្អាត​ពេញ​ទំហឹង។ ក្រៅ​ពី​សំលៀកបំពាក់ ការ​ផាត់​មុខ​ក៏​តម្រូវ​តាម​រដូវ​ដែរ។ ហើយ​នេះ​គឺ​ជា​ម៉ូដ​ចិញ្ចើម​ប្លែក​ៗ សម្រាប់​តែ​បុណ្យ​ណូអែល។

ការ​ផាត់​មុខ​តែង​វិវឌ្ឍ​ទៅ​តាម​ពេល​វេលា និង​រដូវ​កាល​ជា​និច្ច។ ខណៈ​ខែ​ក្ដៅ​គេ​ត្រូវ​ការ​ម្សៅ​ទ្រនាប់​ស្ងួត​នោះ ខែ​រងារ​គេ​បែរ​ជា​ចង់​បាន​សាច់​ម្សៅ​ដែល​ផ្ដល់​សំណើម​វិញ។ សម្រាប់​ឆ្នាំ​នេះ អ្នក​និយម​ផាត់​មុខ បាន​បញ្ចេញ​ម៉ូដ​គូរ​ចិញ្ចើម​ស្អាត​ៗ​សម្រាប់​បុណ្យ​គ្រិស្តស្មាស​ឆ្នាំ​នេះ។ តាំង​ពី​ដើម​ណូអែល រហូត​ដល់​ផ្កាយ​គឺ​សុទ្ធ​តែ​យក​មក​គូរ​បាន​ទាំង​អស់។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​គូរ​ចិញ្ចើម ដែល​សម្រិតសម្រាំង​ឡើង​ពិសេស​សម្រាប់​បុណ្យ​ណូអែល៕

ចុចអាន៖ស្ទីលផាត់​មុខ​អាក្រក់​ៗ​ ដែល​នឹង​ត្រូវ​រលាយ​ក្នុង​ឆ្នាំ​ ២០១៨

ប្រភព៖ pann-choa ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម